TECNO MOBILE បញ្ចេញទូរស័ព្ទឆ្លាតវៃអេក្រង់ពេញដំបូងគេ

អន្តរជាតិ: ថ្ងៃទី 9 ខែមករាឆ្នាំ 2018 --- TECNO ជាម៉ូដែលទូរស័ព្ទទំនើប ដែលស្ថិតក្រោមភាគហ៊ុនរបស់ TRANSSION HOLDINGS​​ ដែលពេលនេះបានបញ្ចេញលក់ទូរស័ព្ទទំនើបដែលមាន អេក្រង់ធំទូលាយ ដោយមិនមានគែម គឺម៉ូដែល TECNO CAMON CM។​ ទូរស័ព្ទម៉ូដែលនេះ គឺជាទូរស័ព្ទទំនើបចុងក្រោយគេបង្អស់ ក្នុងចំនោមក្រុមម៉ាកCAMON និងការរចនារបស់វាគឺ​ផ្តោតសំខាន់ ទៅលើរូបរាង អេក្រង់ច្បាស់ល្អជាមួយ កាមេរ៉ាដ៏ទំនើប។

អន្តរជាតិ: ថ្ងៃទី 9 ខែមករាឆ្នាំ 2018 --- TECNO ជាម៉ូដែលទូរស័ព្ទទំនើប ដែលស្ថិតក្រោមភាគហ៊ុនរបស់ TRANSSION HOLDINGS​​ ដែលពេលនេះបានបញ្ចេញលក់ទូរស័ព្ទទំនើបដែលមាន អេក្រង់ធំទូលាយ ដោយមិនមានគែម គឺម៉ូដែល TECNO CAMON CM។​ ទូរស័ព្ទម៉ូដែលនេះ គឺជាទូរស័ព្ទទំនើបចុងក្រោយគេបង្អស់ ក្នុងចំនោមក្រុមម៉ាកCAMON និងការរចនារបស់វាគឺ​ផ្តោតសំខាន់ ទៅលើរូបរាង អេក្រង់ច្បាស់ល្អជាមួយ កាមេរ៉ាដ៏ទំនើប។

ខណៈពេលដែលផលិតផលរបស់យើងកំពុងលូតលាស់ និងរីកដុះដាល់លើទីផ្សារ Stephen Ha ដែលជាអ្នកចាត់ការទូទៅរបស់ ក្រុមហ៊ុន TECNO Mobile, បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់ពួកយើងនឹងធ្វើការ អភិវឌ្ឍន៍វិស័យទូរស័ព្ទចល័តទំនើបរបស់ពួកយើងសំរាប់អតិថិជនទាំងអស់គ្នា យើងនឹងធ្វើអោយអ្វីដែលអ្នកទាំងអស់គ្នា គិតថាមិនអាចទៅរួច បែរជាកើតឡើង និងកាមេរ៉ាដែលធ្វើអោយលោកអ្នកក្លាយជាអ្នកថតរូបអាជីប​។ បន្ថែមពីនេះ លោក Stephen Ha ក៏បាននិយាយថា ទូរស័ព្ទចល័តរបស់ពួកយើង គឺបាន កែច្នៃ និងអភិវឌ្ឍន៍ជារៀងរាល់ថ្ងៃ។ នៅ TECNO យើងមានមោទនភាពទៅលើសមត្ថភាពរបស់យើងក្នុងការស្វែងយល់ និង ឆ្លើយតបតាមតម្រូវការរបស់​អ្នកប្រើប្រាស់ និង ផ្តល់ជូនលើសពីការរំពឹងទុករបស់ពួកគេ”។

ជាមួយ CAMON CM ក្រុមហ៊ុន TECNO បានផ្តល់ជូននូវទូរស័ព្ទ អេក្រង់ពេញទាន់សម័យបំផុតដែលគ្មានគែមព័ទ្ធជុំវិញ។ ទូរស័ព្ទដែលមានអេក្រង់ពេញផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យនៅពេលទស្សនាវីដេអូ ថតរូប ឬនៅពេលលេងអ៊ីនធឺណិត។ ទូរស័ព្ទដែលគ្មានគែមនេះ​ធ្វើឲ្យការធ្វើកិច្ចការច្រើនមានភាពសាមញ្ញ និងផ្តល់ជូនដល់អ្នកប្រើនូវឱកាស​ពុះអេក្រង់ (អេក្រង់ 18:9 គាំទ្រប្រតិបត្តិការពុះអេក្រង់ 1:1 ដែលមានវីនដូតែមួយដោយប្រើតែមួយជំហានប៉ុណ្ណោះ) ដូច្នេះពួកគេអាចធ្វើកិច្ចការកាន់តែច្រើន ខណៈដែលនៅតែអាចមើលឃើញកាន់តែច្រើននៅលើវីនដូដែលបានពុះទាំងសងខាង។

ទោះបីជាមានជំនឿជាទូទៅដែលថាកាលណាគែមអេក្រង់កាន់តែតូចធ្វើឲ្យវាងាយរងគ្រោះបែកបាក់ក៏ដោយ នៅលើ CAMON CM បញ្ហានេះត្រូវបានដោះស្រាយជាមួយកញ្ចក់ Corning Glass ជំនាន់ទីបីប្រភេទ 2.5D ដែលមិនត្រឹមតែធានាថាអ្នកប្រើទទួលបានបែបផែនរូបភាពនៅលើអេក្រង់ កាន់តែប្រសើប៉ុណ្ណោះទេ វាថែមទាំងការពារអេក្រង់កុំឲ្យបែក និងផ្តល់ជូនការថាច់យ៉ាងរលូនទៀតផង។

“យោងតាមចំណូលចិត្តរបស់អ្នកប្រើប្រាស់ យើងកំពុងតែផ្តោតជាពិសេសទៅលើកាមេរ៉ា ហើយនិន្នាការនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងការរចនាផ្តោតលើកាមេរ៉ា​នៅក្នុងទូរស័ព្ទរបស់យើង។ តាមរយៈការអនុវត្តយុទ្ធសាស្ត្ររបស់យើងដែល “គិតអោយបានឆ្ងាយ ធ្វើសកម្មភាពក្នុងតំបន់” យើងអាចយល់ពីចំណូលចិត្តរបស់អ្នកប្រើប្រាស់របស់យើង និងផ្តល់ជូនការគាំទ្រគ្រប់យ៉ាងដែលចាំបាច់សម្រាប់ឲ្យពួកគេបង្ហាញពីខ្លួនឯងឲ្យអស់ពីចិត្ត” លោក Stepen បានបន្ថែម។

ជាមួយហ្លាស់រង្វង់ LED 1 នៅខាងមុខ និងហ្លាស់រង្វង់ LED 4 នៅខាងក្រោយ រូបសេលហ្វីកាន់តែប្រសើរជាងមុនជាមួយកាមេរ៉ាមុខទំហំ 13MP របស់ CAMON CM ដែលផ្តល់ជូនរូបភាពពាក់កណ្តាលខ្លួន HDR ដ៏អស្ចារ្យជាមួយក្បួនដោះស្រាយសម្រាប់ការថតពេលយប់ ដែល​លើកស្ទួយពន្លឺខ្សោយ កាត់បន្ថយភាពមិនច្បាស់នៅក្នុងរូបតែមួយ និងចាប់យករូបថតនៅពេលយប់បានយ៉ាងច្បាស់។

កាមេរ៉ា​ក្រោយផ្តល់ជូននូវសមត្ថភាពថតដូចគ្នា ហើយហ្លាស់រង្វង់ LED ចំនួន 4 ត្រូវបានធ្វើឲ្យប្រសើរឡើងដើម្បីបំពេញពន្លឺរហូតដល់វាមានកម្រិតពន្លឺតុល្យភាព មុនពេលធ្វើការថតរូបណាមួយ។

CAMON CM នឹងត្រូវបានចេញលក់នៅពាក់កណ្តាលខែមករាទៅកាន់ទីផ្សារ​ទូរស័ព្ទចល័តនៅទូទាំងពិភពលោក – តម្លៃពិតប្រាកដគឺអាស្រ័យទៅលើទីផ្សារក្នុងស្រុក និងការផ្តល់ជូនគឺមាន 3 ពណ៌ គឺពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌មាសសាំប៉ាញ ។