មើលឃើញកាន់តែច្រើន

រូបភាពអេក្រង់លាតសន្ធឹងយ៉ាងធំទូលាយនៅពេលនេះបានមកដល់ដៃលោកអ្នកហើយ! CAMON CM មានការរចនារូបរាង លាតសន្ធឹងគ្មានគែម ប្រភេទ 18៖9 ហើយអត្រាអេក្រង់បានឈានដល់កម្រិត 85%។ ជាមួយអេក្រង់ទំហំ 5.7 អ៊ីញ និងគុណភាពរូបភាព 1440*720 លោកអ្នកអាចទទួលការកម្សាន្តយ៉ាងជក់ចិត្ត នៅពេលលោកអ្នកទស្សនាវីដេអូ ឬលេងហ្គេម។

ថតសេលហ្វីកាន់តែច្រើន

ធ្លាប់បារម្ភពីគុណភាពសេលហ្វីអន់នៅពេលយប់មែនទេ? កាមេរ៉ាមុខទំហំ 13MP និងពន្លឺហ្លាស់អាចជួយលោកអ្នកចាប់យករូបភាពដ៏ល្អបំផុតរបស់លោកអ្នក! ពន្លឺហ្លាស់ខាងមុខដែលមានកម្រិតពន្លឺ 60lux នឹងមានប្រសិទ្ធភាពសម្រាប់កាត់បន្ថយភាពមិនច្បាស់ ជួយបង្កើនកម្រិតពន្លឺក្នុងរូបភាពក្នុងពេលថតរូបនៅពេលយប់។

ថតកាន់តែច្រើន

ចង់ថតសេលហ្វីរហ័សជាងមុនមែនទេ? CAMON CM គាំទ្រការថតសេលហ្វីរហ័សដោយប្រើស្នាមម្រាមដៃ លោកអ្នកមិនចាំបាច់ស្វែងរកប៊ូតុងថតរូបនៅលើអេក្រង់ឡើយ គ្រាន់តែប្រើស្នាមម្រាមដៃនៅគម្របខាងក្រោយនៃទូរស័ព្ទគឺជាការស្រេច។ ធ្វើតែប៉ុណ្ណឹង! ងាយស្រួល និងរហ័សណាស់។

ចែងចាំងកាន់តែខ្លាំង

ហេតុអ្វីបានជាយើងប្រើប្រាស់ពន្លឺហ្លាស់ខាងក្រោយចំនួនបួន? គឺដើម្បីឲ្យលោកអ្នកងាយស្រួលចាប់យកពេលវេលាល្អៗនាពេលរាត្រី! យើងខ្ញុំបានធ្វើឲ្យកម្រិតពន្លឺប្រសើរជាងពន្លឺហ្លាស់ធម្មតាដល់ទៅ 3 ដង។ ហើយបើប្រៀបធៀបជាមួយពន្លឺហ្លាស់ពីរវិញ គឺវាកាន់តែស័ក្តិសមសម្រាប់សម្បុរស្បែកស្រអាប់។

ភ្ជាប់កាន់តែច្រើន

ជាមួយ 4G LTE លោកអ្នកអាចផ្ទេរទិន្នន័យ សំឡេង វីដេអូ ឬរូបភាពបានយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យមានភាពងាយស្រួល និងមានប្រសិទ្ធភាពក្នុងការភ្ជាប់ជាមួយពិភពលោក។ សញ្ញាសេវាក៏ត្រូវបានលើកកម្ពស់ឲ្យមានភាពនឹងនរ និងមានសុវត្ថិភាពផងដែរ។ វាកាន់តែស័ក្តិសមសម្រាប់បែបផែនជីវិតដែលមានល្បឿនលឿននាពេលបច្ចុប្បន្ន។

ផ្តោតកាន់តែខ្លាំង

ធ្វើម៉េចទើបថតបានរូបព្រាលខាងក្រោយដ៏ស្រស់ស្អាតទៅ? CAMON CM មានម៉ូដពិសេសមួយសម្រាប់មុខងារនេះ។ ឥឡូវនេះ កាមេរ៉ានឹងធ្វើឲ្យផ្ទៃខាងក្រោយព្រាល និងផ្តោតលើរូបពាក់កណ្តាលខ្លួន ធ្វើឲ្យរូបថតនីមួយៗមានភាពទាក់ទាញដូចប្រើវេទមន្ត។

កាន់តែអស់បារម្ភ

ដោយសារកញ្ចក់ 2.5D Corning Third Glass ដែលផ្តល់បែបផែនរូបភាព​កាន់តែប្រសើរ និងអារម្មណ៍កាន់ប៉ះកាន់តែរលោង។ ពិសេសជាងនេះទៅទៀតនោះគឺ​ វាកាន់តែរឹងមាំដើម្បីការពារការបែកអេក្រង់។