មើល​ច្រើន​ទៀត​អំពីអ្វីៗគ្រប់យ៉ាង

ជាមួយ​អេក្រង់ IPS ទំហំ 5.5 អ៊ីញដែល​គួរឲ្យ​ទាក់​ទាញ​ TECNO POP 1 Pro គឺត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បង្កើន​បទពិសោធន៍​រីករាយ​ក្នុងការប្រើប្រាស់​ទូរស័ព្ទ​របស់​លោកអ្នក។ វាផ្ដល់ជូន​លោកអ្នកនូវ​រូបភាពរស់រវើក និងភាពថ្លាច្បាស់​ដោយ​មិនចាំបាច់​បន្ថែម​រូបភាពច្រើនទៀត ឬខ្ជះខ្ជាយ​ថាមពល​ឡើយ។

ថតយកខណៈពេល​ដែល​គួរឲ្យចងចាំ

ការថតរូប​នៃខណៈពេលដែលគួរឲ្យចងចាំរបស់​អ្នក​គឺងាយស្រួលជាមួយនឹង POP 1 Pro។ ឧបករណ៍ចាប់សញ្ញាណ 8MP ដ៏អស្ចារ្យធ្វើ​​ឲ្យវា​អាចចាប់​យក​ពន្លឺ​កាន់តែច្រើន​នៅក្នុងបរិស្ថានងងឹតដើម្បីថត​រូប​បានកាន់តែច្បាស់។ បូករួមទាំងផ្លាសចំនួនពីរនៅខាងក្រោយជួយ​ឲ្យ​លោក​អ្នកថតរូបស្អាតតាមធម្មជាតិ ទោះបីមានពន្លឺ​តិច​ក៏​ដោយ​។

ការថតសែលហ្វី និងការជជែក​ជាវីដេអូ​ប្រកប​ដោយ​គុណភាព

ជាមួយកាមេរ៉ា​មុខទំហំ 5MP លោកអ្នកលែងបារម្ភពី​ការ​ថត​សែលហ្វីទៀតហើយ។ ជាមួយផ្លាសនៅខាងមុខ POP 1 Pro បង្កើន​សម្រស់​របស់​លោកអ្នកបានយ៉ាងងាយស្រួល ដោយផ្តល់ជូន​នូវពន្លឺ​ដ៏ល្អ​ឥតខ្ចោះ។ ទុកចិត្តក្នុងការជជែកជាវីដេអូជាមួយមិត្តភក្តិរបស់អ្នកនៅលើ POP 1 Pro។ ទោះបីជាលោកអ្នកកំពុងរស់នៅក្នុងតំបន់ផ្សេងៗគ្នាក្នុងពិភពលោក លោកអ្នកទទួលបានអារម្មណ៍ជជែកដូចជួបគ្នាផ្ទាល់។

ផ្ទុកបានច្រើន

អង្គចងចាំនៅលើម៉ាស៊ីនទំហំ 16GB ផ្តល់ជូននូវសមត្ថភាពផ្ទុកយ៉ាងច្រើនសម្រាប់​បទចម្រៀង សៀវភៅ និងភាពយន្តសំណព្វរបស់លោកអ្នក។

មានភ្លាមៗ

វិទ្យុ FM ផ្តល់ជូននូវសមត្ថភាពទទួលបានព័ត៌មាន និងការកម្សាន្តយ៉ាងរហ័ស និងងាយស្រួល ដោយមិនបាច់ប្រើអ៊ីនធឺណិត។ អង់តែនវិទ្យុ FM ដែលមានស្រាប់នៅក្នុង POP 1 Pro ធ្វើឲ្យមានភាពងាយស្រួលកាន់តែខ្លាំងសម្រាប់ឲ្យលោកអ្នកទទួលបានសេវា FM ដោយមិនបាច់ដោតកាស។ អង់តែនដែលមានស្រាប់ធ្វើឲ្យមានភាពងាយស្រួលមិនធ្លាប់មានក្នុងការរីករាយស្តាប់កម្មវិធីវិទ្យុសំណព្វរបស់លោកអ្នក។

កម្លាំងបួនគ្រាប់នៅក្នុងបាតដៃរបស់លោកអ្នក

ដើម្បីបង្កើនជីវិតកម្សាន្តរបស់លោកអ្នកជាអតិបរមា TECNO POP 1 Pro ត្រូវបានបំពាក់ជា​មួយអង្គ​ដំណើរ​ការ​បួនគ្រាប់ប្រភេទ Mediatek ដ៏ទំនើបដែល​ផ្តល់ជូន​នូវ​ល្បឿនការងារដ៏រហ័សទាន់ចិត្ត និងកាន់ថ្មបានយូរ។ ជាមួយនឹង RAM ទំហំ 1 GB វាផ្តល់ជូនលោកអ្នកនូវដំណើរការដ៏រលូនឥតទាក់។

ជំពូកបន្ទាប់នៃបទពិសោធន៍​ប្រើប្រាស់​ទូរស័ព្ទ​របស់​លោកអ្នក

POP 1 Pro មកព្រមគ្នាជាមួយនឹង Android™ Nougat គឺជាការផ្សព្វផ្សាយពេញលេញរបស់​សេវា​កម្ម Google និងមិនបាច់ត្រូវការ​បន្ថែម​អ្វីទៀត​ទេ។ ប្រព័ន្ធដែលស័ក្តិសមសម្រាប់អ្នកប្រើ បើកដំណើរការយ៉ាងរហ័សដើម្បីត្រៀមខ្លួនសម្រាប់ការប្រើប្រាស់របស់លោកអ្នក។ ហើយម៉ូដពុះអេក្រង់ត្រូវបានណែនាំ សម្រាប់ឲ្យកម្មវិធីពីរដំណើរការលើអេក្រង់ពាក់កណ្តាលម្នាក់។