អេក្រង់ពេញទំហំ 5.5 អ៊ីញ

POP 1s Pro បំពាក់អេក្រង់ធំទូលាយទំហំ 5.5 អ៊ីញ។ អេក្រង់នេះពិតជាស្រស់ស្អាត និងសាកសមឥតខ្ចោះ​សម្រាប់​ការអាន លេងហ្គេម និងមើលវីដេអូ។ សូមទទួលយកនូវបទពិសោធន៍ពិតប្រាកដនៃការឌីហ្សាញអេក្រង់ពេញលើម៉ូដែល POP 1s Pro។

កាមេរ៉ាខាងក្រោយទំហំ 13MP មានផ្លាសពីរគ្រាប់

POP 1s Pro ប្រើបច្ចេកវិទ្យាផ្លាសពីរគ្រាប់ ធ្វើអោយរូបថតភ្លឺ និងកាន់តែច្បាស់ជាងមុន។ ការប្រើប្រាស់ភ្លើងផ្លាសពីរគ្រាប់អាចជួយដល់ការគណនា​ ទៅលើតំណើរការនៃការថតរូបកាន់តែប្រសើរជាងមុន ធ្វើអោយគុណភាពនៃរូបថតដែលថតចេញមកមានលក្ខណៈបែបសិល្បៈគួអោយទាក់ទាញ។ ដូច្នេះសូមរីករាយថតរូបដោយសេរីជាមួយមិត្តភ័ក្តិរបស់អ្នក ទោះជានៅកន្លែងមានពន្លឺតិចក៏ដោយ។

RAM ទំហំ 2GB

POP 1s Pro ប្រើប្រាស់អង្គ​ចងចាំតំណើរការក្នុងម៉ាស៊ីនទំហំ 2GB ដែលអាច​ដំណើរការកម្មវិធីជាច្រើនក្នុងពេលតែមួយ បើកកម្មវិធី និងដំណើរការកម្មវិធីកាន់តែលឿន និងកាន់តែរលូន។ ក្នុងពេលជាមួយនឹង ការប្រើអង្គចងចាំទំហំ 16GB អាចទុកភាពយន្តចំនួន 5 រឿងនៅក្នុងទូរស័ព្ទម៉ូដែលនេះ។ POP 1s Pro រក្សាទុកវត្ថុសំណព្វរបស់អ្នកទាំងអស់នៅគ្រប់​ទី​កន្លែងដែលអ្នកទៅ។

CPU 4 គ្រាប់ បង្កើនល្បឿនទូរស័ព្ទរបស់អ្នក

អង្គដំណើរការបួនគ្រាប់អនុញ្ញាតឱ្យអ្នកធ្វើការ ស្រ្ទីម និងចាក់វីដេអូដោយគ្មានភាពរអាក់រអូល។ វាផ្តល់ជូននូវតំណើរការកាន់តែលឿន និងរលូន ដើម្បីអាចអោយអ្នករីករាយតាម​តម្រូវ​ការកម្សាន្តទាំងអស់។ ជាមួយនឹង 4G LTE អ្នកអាចរីករាយបើកកម្មវិធីផ្សេងៗ​ជាច្រើន​យ៉ាងរលូន និងភ្ជាប់ទៅកាន់ពិភពលោក​ក្នុង​រយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

ឧបករណ៍ចាប់ស្នាមក្រយៅដៃ

កម្មវិធីដោះសោរស្គេនក្រយៅដៃអាចរក្សា ការពារទិន្នន័យរបស់អ្នកឱ្យមានសុវត្ថិភាព។ ឧបករណ៍ចាប់សញ្ញាណនេះអនុញ្ញាតឱ្យអ្នកដោះសោរ និងថតរូបក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

ប្រព័ន្ធប្រតិបត្តិការ Android™ 8.1 លឿនជាងមុន

បំពាក់ប្រព័ន្ធប្រតិបត្តិការ Android™ 8.1, POP 1s Pro ត្រូវបានផលិតមកដោយមានភ្ជាប់ជាមួយនឹងកម្មវិធី​ថ្មី និងប្លែកៗ។ ជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ ដែលជួយអោយអ្នកប្រើប្រាស់ងាយស្រួល និងឆាប់យល់ បើកដំណើរការលឿនជាងមុន ដើម្បីត្រៀមជានិច្ចសម្រាប់អ្នកប្រើប្រាស់។ ហើយវាក៏មានមុខងារបើកកម្មវិធីអេក្រង់ពីរនៅក្នុងពេលតែមួយផងដែរ។