ថាមពលថ្ម 5000mAh , រហូតដល់ 4 ថ្ងៃ

បានបំពាក់ជាមួយថាមពលថ្ម 5000mAh, Pouvoir 3 Air អាចនៅជាមួយអ្នករហូតដល់ 4 ថ្ងៃក្នុងការប្រើប្រាស់ធម្មតា។ ពេលវេលាកាន់តែវែងសម្រាប់ការប្រើប្រាស់ទូរស័ព្ទ ដោយមិនបារម្ភអំពីថ្មខ្សោយ។ អ្នក​នឹងទទូលបានបទពិសោធន៏ថ្មិជាមួយ ថ្មមានគុណភាពខ្ពស់ ធ្វើឲ្យទូរស័ព្ទអ្នកប្រើបានយូរ និង មានសុវត្ថិភាព។

អេក្រង់លាតពេញ 6.0” , រុករកបន្ថែម

Pouvoir 3 Air មកថ្មីសន្លាងជាមួយអេក្រង់លាតពេញ 6.0” ដែលបង្ហាញលោកអ្នកកាន់តែទូលាយ។ អ្នកអាចរកមើលមាតិកាបន្ថែមទៀតជាមួយការរំកិលតិចជាង ហើយរីករាយនឹងបទពិសោធន៍ការមើលដូច​នឹង​រោងមហោស្រពយ៉ាងពិតប្រាកដ។ អេក្រង់កាន់តែធំ ទិដ្ឋភាពកាន់តែទូលាយ។ តោះមក និងរុករកអ្វីដែលកាន់តែអស្ចារ្យតាមរយៈ Pouvoir 3 Air។

Android™ 9 Pie(Go edition) ចុងក្រោយបំផុត

Pouvoir 3 Air ទទួលយក​ប្រព័ន្ធប្រតិបត្តិការ AndroidTM 9 Pie(Go edition) និងបង្ហាញជារូបរាងនូវអត្ថន័យនៃ​ទូរស័ព្ទឆ្លាតវៃយ៉ាងពិតប្រាកដ។ ជាមួយប្រព័ន្ធដែលបានអាប់ដេតថ្មី អ្នកនឹងរកឃើញមាតិកាកាន់តែគួរឱ្យចាប់អារម្មណ៍ និងមុខងារ​ដ៏កាន់​តែអស្ចារ្យនៅលើ Pouvoir 3 Air បទពិសោធន៍ប្រើរលឿនជាង និងកាន់តែមានភាពងាយ​ស្រួល។

អង្គដំណើរការ 2.0GHz កាន់តែរហ័ស

ផ្តល់ថាមពលដោយអង្គដំណើរការ Quad-core 2.0GHz, Pouvoir 3 Air អាចគ្រប់គ្រងកិច្ចការជាច្រើន​ដោយ​ងាយស្រួល។ គ្មានក្ដីកង្វល់ទៀតទេអំពីទូរស័ព្ទជាប់គាំងនៅពេលធ្វើដំណើរការច្រើន។ ការជជែកកំសាន្តជាមួយមិត្តភក្តិ ការស្ដាប់តន្រ្តី ការថតសែលហ្វី ការរុករកគេហទំព័រ ឬសូម្បីតែការលេងហ្គេម​ក្នុងពេលដំណាលគ្នា Pouvoir 3 Air នឹងនៅតែដំណើរការយ៉ាងរលូន។

ចូររក្សាការភ្ជាប់ទំនាក់ទំនងជានិច្ច

Pouvoir 3 Air អនុញ្ញាតស៊ីមកាតទាំងពីរអាចភ្ជាប់ទំនាក់ទំនងទៅនឹងបណ្ដាញ 4G LTE ក្នុងពេលដំណាលគ្នា។ ជាមួយបច្ចេកវិទ្យាគាំទ្រ 4G LTE ចុងក្រោយបំផុតរបស់ Pouvoir 3 Air, អ្នកអាចរក្សាភាពសកម្មនៅលើ​បណ្ដាញទាំងពីរ ទោះបីជាបណ្ដាញទិន្នន័យត្រូវបានផ្លាស់ប្ដូរ ដែលមានន័យថាជាការភ្ជាប់ទំនាក់ទំនង និងការ​បញ្ជូនកាន់តែមានស្ថិរភាព និងកាន់តែរហ័ស។

ដោះសោដោយមុខយ៉ាងរហ័ស

ដោះសោ Pouvoir 3 Air តាមរយៈការស្កេនមុខ។ កត់ត្រាព័ត៌មានមុខរបស់អ្នក, Pouvoir 3 Air នឹងសិក្សា និងស្គាល់មុខរបស់អ្នក នៅពេលអ្នកបើកភ្លើង​ទូរស័ព្ទ​របស់អ្នក ហើយដោះសោវាយ៉ាងភ្លាមៗ។ ជំហានដ៏សំខាន់មួយឆ្ពោះទៅរកទូរស័ព្ទកាន់តែមានសុវត្ថិភាព និងជឿនលឿន ដោយផ្ដល់នូវបទពិសោធន៍​អ្នកប្រើថ្មីសន្លាង។

ស្នាក្រយៅដៃឆ្លាតវៃ

ដោះសោទូរស័ព្ទរបស់អ្នកភ្លាមៗជាមួយត្រឹមតែការប៉ះមួយដង។ បានបំពាក់ជាមួយឧបករណ៍ចាប់សញ្ញាណស្នាមម្រាមដៃ Pouvoir 3 Air ផ្ដល់ឱ្យអ្នកនូវការការពារសុវត្ថិភាព​ និង​ឯកជនភាពថ្មី បន្ទាប់ពីកត់ត្រាព័ត៌មានស្នាក្រយៅដៃរបស់អ្នក និងចាប់ផ្តើមមុខងារនេះ។