កាមេរ៉ាពន្លឺភ្លឺច្បាស់ AI

បំពាក់ដោយកាមេរ៉ាថ្មីទំនើប និងដំណើរការរូបភាព​យ៉ាង​ឆ្លាតវៃ រូបភាពដែលថតដោយ SPARK 3 Pro កាន់តែមានពន្លឺ និងច្បាស់ល្អជាងមុន។ តម្រងលែនភ្ជាប់មកជាមួយស្រាប់អាចបន្ថែមសម្រស់ដល់រូបភាព ទោះស្ថិតក្នុងស្ថានភាពមានពន្លឺតិចក៏ដោយ។ ជាមួយនឹងកាមេរ៉ាពន្លឺភ្លោះខាងក្រោយដែលមានទំហំ 13MP អ្នកអាចចាប់យករូបភាពយ៉ាងល្អបំផុតគ្រប់ពេលវេលា។ កាមេរ៉ាភ្លោះខាងក្រោយផ្តល់នូវការថតរូបបែបច្បាស់មុខ ព្រាលផ្នែកខាងក្រោយដ៏ល្អឥតខ្ចោះ។ ជាមួយនឹងមុខងារជំនួយសម្រស់ AI វាជួយបង្កើននូវសម្រស់យ៉ាងស្រស់ស្អាត​បែប​ធម្មជាតិរបស់អ្នកទៅតាមវ័យ សម្បុរស្បែក ឬប្រភេទ​ស្បែករបស់អ្នក។ SPARK 3 Pro ធ្វើឱ្យអ្នកលេចធ្លោនៅក្នុងរូបថតនីមួយៗ។

4G LTE ល្បឿនលឿនជាងមុន

4G LTE អនុញ្ញាតឱ្យអ្នករីករាយនឹងដំណើរការបើក​កម្ម​វិធីផ្សេងៗដោយរលូនជាមួយនឹងបណ្តាញសេវាដែលមិនរអាក់រអួល។ អ្នកអាចភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកលឿនជាងមុនគ្រប់ពេលវេលា គ្រប់ទីកន្លែង។

រក្សាទុកបានច្រើន

ជាមួយអង្គចងចាំធំទំហំ 32GB អ្នកអាចរក្សាទុកឯកសារ និងទិន្នន័យសំខាន់ៗបានយ៉ាងងាយស្រួល។ SPARK 3 Pro អនុញ្ញាតឱ្យអ្នករក្សាទុកបានកាន់តែ​ច្រើនទោះបីអ្នកកំពុងធ្វើការងារយ៉ាងច្រើនប៉ុណ្ណាក៏ដោយ។ ទំហំ RAM 2GB ផ្តល់ឱ្យអ្នកនូវបទពិសោធន៍នៃការប្រើប្រាស់​ដ៏​អស្ចារ្យ។

រូបភាពពេញអេក្រង់ មើលកម្សាន្តពេញភ្នែក

ចាក់ដោតអារម្មណ៍ជាមួយនឹងអេក្រង់ពេញក៏អស្ចារ្យទំហំ 6.2" ​ដែល​មានសមាមាត្រដ៏ល្អឥតខ្ចោះពីអេក្រង់ទៅតួ ដោយផ្តល់នូវ​អេក្រង់ពេញច្បាស់ត្រជាក់ភ្នែក និងពណ៌ច្បាស់ល្អ។ ការរចនាបែបអេក្រង់ធំ គ្មានគែមអាចផ្តល់នូវការកម្សាន្តពេញអារម្មណ៍ និងផ្តល់ទំហំធំទូលាយជាងមុនសំរាប់ការកំសាន្ត សំរាប់ការមើលវីដេអូ ឬឆែកអ៊ីនធឺណិត។

សមត្ថភាពដំណើរការកាន់តែអស្ចារ្យ

ប្រព័ន្ធដំណើរការល្បឿន 2.0 GHz បួនគ្រាប់ បង្កើនល្បឿន បង្កើនការឆ្លើយ​តបយ៉ាងឆាប់រហ័ស និងបង្កើនសមត្ថភាពដែលអាចរត់ក្នុងល្បឿនលឿន បង្កើត​នូវបទ​ពិសោធន៍កាន់អស្ចារ្យ។ ជាមួយនឹង CPU ខ្លាំង ROM និង RAM ធំជាង​មុន, SPARK 3 Pro នាំលោកអ្នកទៅកាន់បទពិសោធន៍​នៃ​ការ​ប្រើប្រាស់ស្មាតហ្វូនកាន់តែលឿន កាន់តែខ្លាំង និងកាន់​តែ​រលូនជាងមុន។

ប្រព័ន្ធប្រតិបត្តិការចុងក្រោយ Android™ 9 Pie

ប្រព័ន្ធប្រតិបត្តិការចុង​ក្រោយ Android™ 9 Pie ​ត្រូវបានកែលម្អជាថ្មីគ្រប់ចំណុចនៃប្រព័ន្ធតំណើរការទាំងអស់ ដើម្បី​ធ្វើឱ្យ​ជីវិត​របស់អ្នកកាន់តែមានភាពងាយស្រួល។ ដោយផ្អែកលើប្រព័ន្ធប្រតិបត្តិការ android ថ្មី ស្រោមទៅដោយប្រព័ន្ធ HiOS 4.6 ក្នុងម៉ាស៊ីនស្រាប់ កាន់តែងាយស្រួលប្រើជាងមុន ហើយវានឹងផ្តល់​ជូនលោកអ្នកនូវភាពងាយស្រួល និងកាន់តែអស្ចារ្យ ជាមួយនឹងបទពិសោធន៍នៃ​ការ​ប្រើប្រាស់កាន់តែល្អប្រសើរ។

ដោះសោតាមផ្ទៃមុខលឿន

បើកពន្លឺអេក្រង់របស់អ្នក ហើយសំឡឹងមើលអេក្រង់ នោះ​ទូរស័ព្ទ​របស់អ្នកនឹងដោះសោដោយស្វ័យប្រវត្តិ! ដោយប្រើបច្ចេកវិទ្យាថ្មីពោពេញដោយសុវត្ថិភាព អ្នកអាចដោះសោទូរស័ព្ទ​របស់​អ្នកភ្លាមៗដោយគ្រាន់តែមើល។ កាន់តែមានសុវត្ថិភាព និងរហ័សទាន់ចិត្ត!

ការរចនាសន្ទះខ្នងខាងក្រោយបែបគ្រីស្តាល់ចែងចាំង

តាមរយៈរលករស្មីបញ្ចេញពន្លឺច្បាស់ ម៉ូដែល SPARK 3 Pro មានសន្ទះខ្នងខាងក្រោយធ្វើពីគ្រីស្តាល់​ភ្លឺថ្លាត្រជាក់​ភ្នែក​។ ការរចនាសន្ទះខ្នងគ្រីស្តាល់ភ្លឺចែងចាំងរក្សាភាពទាន់សម័យជានិច្ច។ កញ្ចក់ប៉ូលាស្អាតបែបលក្ខណៈសិល្បៈផ្ដល់នូវអារម្មណ៍ និងការ​ស្ទាបប៉ះឥតទាស់ ដែលធ្វើឱ្យអារម្មណ៍រំភើបឈានទៅ​ដល់កម្រិត​ថ្មីមួយទៀត។ នេះគឺជាអារម្មណ៍មួយដែលបង្ហាញពីសម្រស់ស្រស់ស្អាត។

Sensor ស្គេនក្រយៅដៃរហ័ស

ដោះសោទូរស័ព្ទរបស់អ្នករហ័សទាន់ចិត្តដោយគ្រាន់តែប៉ះត្រឹមតែមួយដងប៉ុណ្ណោះ។ Sensor ស្គេនក្រយៅដៃរួមបញ្ចូលគ្នា ដោះសោទូរស័ព្ទរបស់អ្នកតែប៉ុន្មានវិនាទី លឿន និងមានសុវត្ថិភាព។