ជួបជាមួយពិភពលោកដ៏ច្បាស់ត្រជាក់ភ្នែក

គ្រប់យ៉ាងដែលលោកអ្នកមើលឃើញនៅលើអេក្រង់ដ៏ធំទូលាយទំហំ 5.5 អ៊ីញរបស់ SPARK គឺភ្លឺ និងច្បាស់ជាងមុន។ ដោយរួមបញ្ចូលការកំណត់កម្រិតខ្ពស់ អេក្រង់ត្រូវបានបន្ថែម 12.5% ដើម្បីឲ្យឈានដល់កម្រិតពន្លឺ 450 នីត ដែលធានាសមត្ថភាពអានទោះបីនៅក្រោមពន្លឺព្រះអាទិត្យផ្ទាល់ក៏ដោយ។ វាផ្តល់ជូនពណ៌ភ្លឺច្បាស់ និងព័ត៌មានលម្អិតយ៉ាងត្រជាក់ភ្នែកនៅគ្រប់ទីកន្លែងដែលអ្នកទៅ។ សម្រួលកម្រិតពន្លឺនៅពេលដែលលោកអ្នកលេងហ្គេម ស្ទ្រីមវីដេអូ ឬរុករកអាល់ប៊ុមរូបថតដើម្បីឲ្យបានប្រសិទ្ធភាពខ្ពស់។

ចាប់យកពិភពលោកដ៏ភ្លឺច្បាស់ត្រជាក់ភ្នែក

កាមេរ៉ា​ក្រោយ 5P ទំហំ 13MP ត្រូវបានផលិតឡើងសម្រាប់គ្រប់ការចាប់រូបភាព។ កញ្ចក់ពណ៌ខៀវ​ច្បាស់ជាង 50% លើសពីកញ្ចក់ធម្មតាដើម្បីគុណភាពច្បាស់គួរឲ្យទាក់ទាញ។ កាមេរ៉ា​ចាប់យកពន្លឺ 15% បន្ថែមទៀតតាមរយៈរង្វះពន្លឹះ F/2.0។ ហ្លាស់នៅខាងក្រោយបញ្ចេញពន្លឺនៅពេលមានពន្លឺតិចដើម្បីបង្កើតជាពន្លឺស្រាល។ រួមបញ្ចូលគ្នាជាមួយមុខងារកំណត់ដែលបានកំណត់រូបស្នាមញញឹមរបស់អ្នកឲ្យស្រស់ថ្លា និងធ្វើឲ្យពន្លឺខាងក្រោយ រួមទាំងការថតក្នុងពេលមានពន្លឺតិចក្លាយជាសម្រស់បែបធម្មជាតិ។ គុណភាពសមត្ថភាព HDR និងថតរូបជាមួយព័ត៌មានលម្អិតច្បាស់ត្រជាក់ភ្នែកទាំងនៅក្នុងតំបន់ដែលមានពន្លឺច្រើន និងតំបន់ដែលមានពន្លឺតិច។

អំពីរចនាបទ

ថតសេលហ្វីដ៏ស្រស់ស្អាតតាមរយៈកាមេរ៉ាមុខទំហំ 5MP របស់ SPARK។ ចំនួនលេន 5P មានសមត្ថភាពខ្ពស់ក្នុងការផលិតពណ៌ឡើងវិញ។ ហ្លាស់ខាងមុខចាប់ដៃគូជាមួយហ្លាស់អេក្រង់ដើម្បីផ្តល់ពន្លឺឲ្យមានតុល្យភាព។ ដូច្នេះ​លោកអ្នក​នឹងទទួលបានរូបសេលហ្វីដែលភ្លឺច្បាស់​ទោះស្ថិតក្នុងលក្ខខណ្ឌដែលមានពន្លឺតិច និងមានពន្លឺចាំងខ្លាំងក៏ដោយ។ ជាមួយបច្ចេកវិទ្យាកាត់បន្ថយកម្រិតរូបភាពមិនច្បាស់ ISP 3.0 សេលហ្វីរបស់លោកអ្នកគឺច្បាស់មិនធម្មតា។ ចែករំលែកពេលវេលាពិសេសជាមួយមិត្តភក្តិ។ ថតបានមនុស្សរហូតដល់ 3 នាក់នៅក្នុងសេលហ្វីមុំទូលាយ 83º និងកាន់តែច្រើននៅក្នុងសេលហ្វីប៉ាណូរ៉ាម៉ា 120º។

ពិតដូចជួបផ្ទាល

អ្វីដែលលោកអ្នកបានឃើញផ្ទាល់គឺត្រូវបានថតដោយ SPARK និងបានបង្កើតបែបផែនពិតដូចជួបផ្ទាល់។ បំពាក់ជាមួយមុខងារធ្វើឲ្យភ្លឺ Visidon និងកាត់បន្ថយភាពមិនច្បាស់ SPARK ថតរូបភ្លឺច្បាស់ជាងមុន 50% ខណៈដែលកាត់បន្ថយភាពមិនច្បាស់ 75% ស័ក្តិសមសម្រាប់ការថតនៅក្នុងលក្ខខណ្ឌផ្សេងៗគ្នា។ ជាមួយនឹងមុខងារតុល្យភាពពណ៌សដ៏សុក្រិត វាយកចេញនូវសំណល់ពណ៌ដ៏មិនសមស្រប និងបង្កើនគុណភាពរូបថតរបស់អ្នកក្រោមលក្ខខណ្ឌពន្លឺដ៏សម្បូរបែប។

លឿនជាងការគិត

ចូលប្រើទូរស័ព្ទរបស់អ្នកតាមរយៈម៉ូឌុលឧបករណ៍ចាប់យកស្នាមម្រាមដៃយ៉ាងមានសុវត្ថិភាព និងរហ័សទាន់ចិត្ត។ វាអានស្នាមម្រាមដៃរបស់អ្នក និងកំណត់អត្តសញ្ញាណថាលោកអ្នកគឺជានរណា។ កាលណាលោកអ្នកប្រើវាកាន់តែច្រើន វានឹងឆ្លើយតបកាន់តែឆ្លាតវៃជាងមុន។ បើកដំណើរការកាមេរ៉ា និងឧបករណ៍ចាប់យកស្នាមម្រាមដៃ​ធ្វើជាប៊ូតុងថតដ៏ងាយស្រួលសម្រាប់ថតគ្រប់សកម្មភាពរបស់អ្នកនៅពេលធ្វើដំណើរ។

ជាប់ចិត្តតាំងពីជួបដំបូង

កាន់ទូរសព្ទនៅក្នុងដៃដើម្បីទទួលបានអារម្មណ៍នោះ។ រចនាឡើងតាមរយៈទឹកដៃកម្រិតខ្ពស់ ទូរសព្ទនេះមានរូបរាងស្រឡូនស្អាតដែលលេចធ្លោពីទូរសព្ទដទៃទៀត។ គ្រោងមានរាងកោងបន្តិចដើម្បីឲ្យងាយស្រួលកាន់ដៃម្ខាង។ អង់តែនត្រូវបានរៀបចំជាទម្រង់អក្សរ U ដើម្បីឲ្យស័ក្តិសមនឹងការរចនាតែមួយ។ ហ្លាស់កាមេរ៉ាស្ថិតនៅជាប់នឹងកាមេរ៉ានៅក្នុងរចនាសម្ព័ន្ធដូចគ្នាដើម្បីទទួលបានរូងរាងបែបសាមញ្ញ និងភាពរឹងមាំប្រសើរជាងមុន។ រាល់ចំណុចលម្អិតទាំងអស់ត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ដើម្បីទទួលបានភាពរីករាយទៅនឹងការកំសាន្តជាអតិបរមា។

Android™ 7.0 ជំនាន់ចុងក្រោយ

ដំណើរការលើ Android™ 7.0 ជំនាន់ចុងក្រោយ SPARK ផ្តល់ជូនបទពិសោធន៍ធ្វើពហុការងារដែលមិនធ្លាប់មានពីមុនមក។ បើកដំណើរការកម្មវិធីសំណព្វរបស់អ្នក និងចូលរួមក្នុងការកំសាន្តឥឡូវនេះ។ សង្កត់លើកម្មវិធីមួយឲ្យជាប់ និងអូសវាទៅកាន់ រូបភាពតូចនៃទំព័រនៅខាងក្រោមអន្តរមុខដើម្បីផ្លាស់ទីយ៉ាងរហ័សទៅទំព័រនោះ។ អេក្រង់ជាប់សោត្រូវបានរចនាឡើងវិញដើម្បីបង្ហាញរូប​ផ្ទៃ​អេក្រង់ជាប់សោឲ្យបានពេញលេញ។ មានរូប​ផ្ទៃ​អេក្រង់ និងគំរូរចនាជាច្រើនសម្រាប់កំណត់ឧបករណ៍របស់អ្នកតាមបំណងដោយគ្រាន់តែប៉ះមួយ។ ការជូនដំណឹង ទំនាក់ទំនង និងសារត្រូវបានរៀបចំឡើងវិញដើម្បីឲ្យលោកអ្នកទទួលបានព័ត៌មានថ្មីៗបំផុត។