មើលពេញ និងការកម្សាន្ត

ការមើលពេញ 6 អ៊ីញជាមួយសមាមាត្រអេក្រង់ទៅតួ 18:9 ផ្តល់ឱ្យអ្នកនូវបទពិសោធន៍នៃការមើលកាន់តែប្រសើរ។ SPARK Youth នាំមកជូនអ្នកនូវភាពរីករាយកាន់តែច្រើន។

កាមេរ៉ាមុខទំហំ 8MP និងកាមេរ៉ាក្រោយមានពន្លឺទំហំ 8MP

SPARK Youth ផ្តល់ជូនកាមេរ៉ាសែលហ្វីខាងមុខទំហំ 8MP ដែលមានតម្រងភ្ជាប់មកជាមួយស្រាប់ ដើម្បីកែឱ្យកាន់តែស្រស់ស្អាតសូម្បីតែនៅក្នុងពន្លឺតិចក៏ដោយ។ ជាមួយនឹងកាមេរ៉ាក្រោយមានពន្លឺទំហំ 8 MP អ្នកអាចក្តាប់ឱកាសដ៏ល្អបំផុតនៅពេលដែលអ្នកចូលចិត្ត។ មិនថាថតដោយខ្លួនឯង ឬជីវិតរបស់អ្នកនោះទេ អ្វីដែលអាចកើតឡើងម្តងក្នុងជីវិតប្រែក្លាយជារូបថតដែលតែងតែនៅទីនោះជាមួយ SPARK Youth ជានិច្ច។

ដោះសោតាមមុខលឿន

ចូលប្រើទូរស័ព្ទរបស់អ្នកដោយសុវត្ថិភាព និងរហ័សតាមរយៈការដោះសោតាមមុខ។ SPARK Youth អានមុខរបស់អ្នក និងបង្ហាញអត្តសញ្ញាណ។ ការរចនាពិសេសនេះផ្តល់នូវល្បឿន ភាពច្បាស់ និងថាមពលគ្រប់ពេល និងគ្រប់ទីកន្លែង។

លេចធ្លោនៅក្នុងរូបថតជាមួយម៉ូដបញ្ឈរ

ដាក់កាមេរ៉ា SLR នៅក្នុងហោប៉ៅរបស់អ្នក។ កាមេរ៉ា SPARK Youth ប្រើមុខងាររកទម្រង់មុខ 3D និងបែបផែន bokeh សម្រាប់រូបថតបញ្ឈរបែបសិល្បៈ។ អ្នកតែងតែលេចធ្លោក្នុងចំណោមមិត្តរបស់អ្នកដូចជាតារាអញ្ចឹង។

បំភ្លឺស្នាមញញឹមរបស់អ្នក

ការប្រើកាមេរ៉ាថតម៉ូដពេលយប់ចាប់បានពន្លឺច្រើនតាមរយៈរន្ធ F/2.0 ខណៈផ្លាសខាងក្រោយបំភ្លឺ ដើម្បីបង្កើតពន្លឺជុំវិញសម្រាប់ថតពេលយប់។ SPARK Youth ជួយអ្នកថតរូបកាន់តែច្បាស់ និងរស់រវើកសូម្បីតែនៅក្នុងពន្លឺតិចក៏ដោយ ដូច្នេះអ្នកអាចបំភ្លឺស្នាមញញឹមរបស់អ្នកនៅពេលយប់ និងនៅក្នុងបរិយាកាសងងឹត។

ថតរហ័សដោយប្រើមុខងារក្រយៅដៃ

SPARK Youth ផ្តល់ជូនអ្នកនូវការថតរហ័សដោយប្រើមុខងារក្រយៅដៃ ធ្វើឱ្យដំណើរការថតរូបកាន់តែស្រួល និងងាយជាងមុន។ អ្នកអាចចាប់យកឱកាសដ៏អស្ចារ្យបានយ៉ាងងាយស្រួល។

Android™ 8.1ដ៏មានឥទ្ធិពល

ប្រព័ន្ធប្រតិបត្តិការត្រូវបានដំឡើងទៅជា Android™ 8.1 ដ៏មានឥទ្ធិពល។ គ្រប់ទិដ្ឋភាពនៃប្រព័ន្ធបានកែលម្អ ដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកមានផាសុកភាព និងមានប្រសិទ្ធភាពជាងមុន។ ជាមួយនឹងការរួមបញ្ចូលមុខងារកាត់បន្ថយសីតុណ្ហភាពមួយកម្រិត ទូរស័ព្ទរបស់អ្នកដំណើរការបានល្អឥតខ្ចោះ។