Elegant, Right in Your Hand

DroiPad 7D ត្រូវបានរចនាឡើងជាមួយរូបរាងបែប Kevlar និងគែមរាងមូល ដែលធ្វើឲ្យឧបករណ៍នេះកាន់តែមានភាពប្រណិត និងស្តើងស្រឡូនដូចដែលលោកអ្នកឃើញស្រាប់។

Wider-view

DroiPad 7D មានបំពាក់ជាមួយអេក្រង់ IPS ដែលមានមុំទូលាយ 170 ដឺក្រេ ដែល​ផ្តល់ជូនលោកអ្នក​នូវបទពិសោធន៍ទស្សនាដ៏អស្ចារ្យជាមួយភាពច្បាស់ និងគុណភាពបង្ហាញដែល​ធ្វើឲ្យបទពិសោធន៍ប្រើប្រាស់ថេប្លិតកាន់តែអស្ចារ្យ។ រីករាយជាមួយរូបភាពច្បាស់ត្រជាក់ភ្នែកនៅពេលទស្សនាភាពយន្តជាមួយក្រុមគ្រួសារ។

More Powerful

អង្គដំណើរការបួនគ្រាប់ដែលមានល្បឿន 1.3GHz នាំមកជូននូវល្បឿនលឿន និងរក្សាឲ្យគ្រប់យ៉ាងដំណើរការយ៉ាងរលូន។ មិនថាទស្សនាភាពយន្ត ឬលេខហ្គេមដ៏រំភើបឡើយ គឺរីករាយជាមួយល្បឿនលឿនអស់ស្ទះ និងក្តីសប្បាយរីករាយជានិច្ច។

Nougat - Latest Android 7.0

បំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការ Android 7.0 DroiPad 7D ត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ Android និងផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់ដ៏ល្អប្រសើរ។ កម្មវិធីរាប់លានសម្រាប់ Android នឹងអាចបំពេញតាមតម្រូវការរបស់លោកអ្នកបានជានិច្ច។

Be in Two Places at Once

មុខងារពហុវីនដូអនុញ្ញាតឲ្យលោកអ្នកដំណើរការកម្មវិធីពីរទន្ទឹមគ្នា។ ដូច្នេះលោកអ្នកអាចទស្សនាភាពយន្ត ខណៈពេលផ្ញើសារជាមួយមិត្តភក្តិរបស់អ្នកបានយ៉ាងងាយស្រួល។

Keep Magic Moments

កាមេរ៉ាក្រោយទំហំ 5MP ជាមួយហ្លាស់អនុញ្ញាតឲ្យលោកអ្នកថតរូប និងវីដេអូដែលភ្លឺ ហើយច្បាស់ល្អ ទោះបីក្នុងស្ថានភាពដែលមានពន្លឺតិចក៏ដោយ។

Large-screen Navigation

អេក្រង់ទំហំ 7 អ៊ីញ អនុញ្ញាតឲ្យមានទំព័រកាន់តែច្រើន និងផ្តល់ជូននូវភាពងាយស្រួលក្នុងការរុករក ខណៈពេលដែលលោកអ្នកកំពុងធ្វើដំណើរ។

Longer-lasting Battery Life

ថាមពលថ្ម 3000 mAh ផ្តល់ជូនលោកអ្នករយៈពេលរុករកអ៊ីនធឺណីត 9 ម៉ោង ឬលោកអ្នកអាចទស្សនាភាពយន្តរហូតដល់ 8 ម៉ោងដោយមិនបាច់បារម្ភពីការសាកថ្មឡើយ។

Super Power Manager

បច្ចេកវិទ្យាសន្សំសំចៃថាមពលឆ្លាតវៃផ្តល់ជូនពេលវេលាកាន់តែយូរដល់លោកអ្នក និងក្រុមគ្រួសារដើម្បីកម្សាន្តជាមួយ DroiPad 7D របស់លោកអ្នក។

Kids Zone

នៅពេលលោកអ្នកបើក តំបន់កុមារ លោកអ្នកអាចគ្រប់គ្រងមាតិកា និងពេលវេលាដែលកូនៗរបស់លោកអ្នកទស្សនា និងលេងបាន។

Eye Protection

DroiPad 7D អាចបើកម៉ូដការពារភ្នែកដោយស្វ័យប្រវត្តិនៅពេលយប់ ខណៈដែលវាត្រងចេញនូវរលកអាកាសដែលគ្រោះថ្នាក់ចេញ។ ហើយវាផ្តល់ការព្រមាន បើសិនជាកូនៗរបស់លោកអ្នកអានអ្វីមួយ​នៅពេលទម្រេត​ខ្លួនគេង។

3G Networks

បណ្តាញ 3G ល្បឿនលឿនអស់ស្ទះអនុញ្ញាតឲ្យលោកអ្នកលេង ស្ទ្រីម និងចែករំលែក​បានយ៉ាងឆាប់រហ័សទាន់ចិត្ត។

FM Radio Without Earphone

លោកអ្នកអាចស្តាប់វិទ្យុ FM ដោយមិនបាច់ភ្ជាប់កាសទៀតទេ។

Dual SIM Dual Standby

រន្ធសម្រាប់ដាក់ស៊ីមកាតពីរ ផ្តល់ជូនសេរីភាពដល់លោកអ្នកក្នុងការជ្រើសរើសកញ្ចប់គម្រោង​របស់ក្រុមហ៊ុនទូរស័ព្ទដែលមានតម្លៃសមរម្យ និងស័ក្តិសម។