Stop At Nothing:

TECNO គឺជាស្លាកសញ្ញាបច្ចេកវិទ្យាឈានមុខមួយដែលធ្វើប្រតិបត្តិការជាង៧០ប្រទេសនិងតំបន់ លើទ្វីបទាំងប្រាំ។ ចាប់តាំងពីថ្ងៃដំណើរការមក TECNO បានធ្វើទំនើបកម្មបទពិសោធន៍ ឌីជីថលលើទីផ្សារសកលដែលមានសក្តានុពល ដោយជំរុញការរួមបញ្ចូលគ្នារវាងការរចនាសហសម័យ នឹង បច្ចេកវិទ្យាចុងក្រោយបង្អស់។ សព្វថ្ងៃនេះ TECNO បាននឹងកំពុងអភិវឌ្ឍខ្លួនឲ្យទៅជា ម៉ាកសញ្ញានាំមុខមួយនៅក្នុងទីផ្សារគោលដៅរបស់ខ្លួន ដោយនាំយកការច្នៃប្រឌិតថ្មីបំផុតភ្ជាប់ជាមួយនឹង ទូរស័ព្ទដៃឆ្លាតវៃ បរិក្ខារឆ្លាតវៃដែលអាចពាក់បាន កុំព្យូទ័រយួរដៃ និង ថេបភ្លេត ប្រព័ន្ធប្រតិបត្តិការ HiOS និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ។ អនុលោមយកខ្លឹមសារម៉ាកសញ្ញា “Stop At Nothing”(មិនបញ្ឈប់ទៅមុខរហូត) TECNO ប្តេជ្ញាចិត្តស្វែងរកបច្ចេកវិទ្យាថ្មីល្អបំផុតសម្រាប់បុគ្គលឆ្ពោះទៅមុខជានិច្ច។ តាមរយៈការបង្កើតផលិតផលទាន់សម័យ និង ឆ្លាតវៃ TECNO បំផុសគំនិតឲ្យអតិថិជនរបស់ខ្លួនជុំវិញពិភពលោក មិនបញ្ឈប់ស្វែងរកភាពឥតខ្ចោះរបស់ខ្លួន និងអនាគតល្អបំផុត។

  • TECNO បានចេញលក់ស៊េរី POVA 5

    2023-06-29

    TECNO បានចេញលក់ស៊េរី POVA 5

    រចនារួមគ្នា ជាមួយនឹងហ្គេមប្រយុទ្ធគ្នាច្រើនតាមឧបករណ៍ចល័តដ៏ពេញនិយមបំផុតគឺ Garena Free Fire, ស៊េរី POVA 5 ស្រាយចំណងបទពិសោធន៍កម្សាន្ត និងការលេងហ្គេមដ៏អស្ចារ្យបំផុត។

  • TECNO បានចេញលក់ស៊េរី CAMON 20

    2023-05-10

    TECNO បានចេញលក់ស៊េរី CAMON 20

    TECNO បានចេញលក់ស៊េរី CAMON 20 ថ្មីរបស់ខ្លួន ដោយនាំយកនូវវីដេអូបញ្ឈរ និងបទពិសោធន៍ថតរូបបញ្ឈរនៅពេលយប់ដ៏អស្ចារ្យ ជាមួយនឹងការរចនាម៉ូដែលធន់នឹងការខូចខាត CAMON PUZZLE ដំបូងក្នុងឧស្សាហកម្មនេះជូនដល់អ្នកប្រើប្រាស់ដែលកំពុងទន្ទឹងរង់ចាំ។

  • TECNO បានដាក់ចេញ​ស៊េរី SPARK 10

    2023-03-07

    TECNO បានដាក់ចេញ​ស៊េរី SPARK 10

    TECNO បានដាក់ចេញ​ស៊េរី SPARK 10 ដែលចាប់ផ្ដើមយុគសម័យថ្មី​នៃ​ទូរស័ព្ទសែលហ្វី​ក្នុងខ្សែសង្វាក់ផលិតផលរ​បស់ខ្លួន ដោយ​រួមបញ្ចូលប្រតិបត្តិការខ្លាំង​ជាមួយ​ការរចនា​ដែលប្រណីត និងជាទីពេញនិយម។

  • TECNO បានបង្ហាញខ្លួនលើកដំបូង​នៅ MWC23 Barcelona និង​បានបញ្ចេញ PHANTOM V Fold ដែលជា​ទូរស័ព្ទឆ្លាតវៃ​លំដាប់ខ្ពស់​ដែលអាចបត់បាន​ដំបូង​របស់ខ្លួន

    2023-02-28

    TECNO បានបង្ហាញខ្លួនលើកដំបូង​នៅ MWC23 Barcelona និង​បានបញ្ចេញ PHANTOM V Fold ដែលជា​ទូរស័ព្ទឆ្លាតវៃ​លំដាប់ខ្ពស់​ដែលអាចបត់បាន​ដំបូង​របស់ខ្លួន

    TECNO បានតាំងបង្ហាញ​ខ្សែសង្វាក់ផលិតផល​កំពូល​របស់ខ្លួន និង​បានត្រួសត្រាយ​ទីផ្សារលំដាប់ខ្ពស់​ដោយ​ដាក់ចេញ PHANTOM V Fold ដែលជា​ទូរស័ព្ទឆ្លាតវៃ​លំដាប់ខ្ពស់​ដែលអាចបត់បាន​ដំបូង ក្នុងអំឡុង​ការបង្ហាញខ្លួនលើកដំបូង​នៅ Mobile World Congress 2023 នៅ​បាសេឡូណា។

  • TECNO បានរៀបចំ​ព្រឹត្តិការណ៍ដាក់ចេញផលិតផលថ្មី​ជាសកល​លំដាប់ខ្ពស់​របស់ខ្លួន​សម្រាប់ស៊េរី PHANTOM X2 និង​ស៊េរី MEGABOOK S នៅឌូបៃ

    2022-12-07

    TECNO បានរៀបចំ​ព្រឹត្តិការណ៍ដាក់ចេញផលិតផលថ្មី​ជាសកល​លំដាប់ខ្ពស់​របស់ខ្លួន​សម្រាប់ស៊េរី PHANTOM X2 និង​ស៊េរី MEGABOOK S នៅឌូបៃ

    TECNO បានរៀបចំ​ព្រឹត្តិការណ៍ដាក់ចេញផលិតផលថ្មី​លំដាប់កំពូល​ប្រចាំឆ្នាំ​របស់ខ្លួន​​ក្រោមចំណងជើងថា 'Beyond the Extraordinary' នៅឌូបៃ​នៅថ្ងៃទី 7 ខែធ្នូ។ ព្រឹត្តិការណ៍នេះ​មាន​ការដាក់ចេញ​ជាផ្លូវការ​នូវ​ផលិតផលកំពូលថ្មីចំនួនពីរ​របស់ក្រុមហ៊ុន​ដូចជា ស៊េរី PHANTOM X2 និង MEGABOOK S1។

  • TECNO និង Google ចាប់ដៃគូជាយុទ្ធសាស្ត្រ ដើម្បី​ធ្វើឱ្យ​បទពិសោធន៍អ្នកប្រើប្រាស់​ប្រសើរឡើង

    2022-10-05

    TECNO និង Google ចាប់ដៃគូជាយុទ្ធសាស្ត្រ ដើម្បី​ធ្វើឱ្យ​បទពិសោធន៍អ្នកប្រើប្រាស់​ប្រសើរឡើង

    TECNO បានចាប់ភាពជាដៃគូ​យុទ្ធសាស្ត្រ​រយៈពេល 3 ឆ្នាំ​​ជាមួយ Google ពាក់ព័ន្ធនឹង​សូហ្វវែរ​ដែល​ធ្វើឱ្យ​បទពិសោធន៍អ្នកប្រើ​ប្រាស់​ប្រសើរឡើង​ថែមទៀត និង​នាំយក​ថាមវន្តថ្មី​មកកាន់​ទីផ្សារ​ទូរស័ព្ទឆ្លាតវៃ។ ភាពជាដៃគូនេះនឹងនាំមកនូវ​បទពិសោធន៍អ្នកប្រើប្រាស់​ដែលប្រសើរឡើង​សម្រាប់​ទូរស័ព្ទឆ្លាតវៃ TECNO ដែល​ឧបករណ៍ចល័ត TECNO នឹងឈានមុខគេ​ក្នុងការផ្ដល់​កំណែ Android ចុងក្រោយបំផុត ក៏ដូចជា​ផ្ដល់បទពិសោធន៍​ឆ្លងឧបករណ៍​បានកាន់តែរលូន។

  • TECNO បានចាប់ដៃគូជាមួយ​សារមន្ទីរវិចិត្រសិល្បៈ​នៅបូស្តុន ដើម្បីបញ្ចេញ CAMON 19 Pro Mondrian Edition ដែលមាន​បច្ចេកវិទ្យា​សេនស័រ​ចាប់ពន្លឺដំបូង​ក្នុងវិស័យ

    2022-07-07

    TECNO បានចាប់ដៃគូជាមួយ​សារមន្ទីរវិចិត្រសិល្បៈ​នៅបូស្តុន ដើម្បីបញ្ចេញ CAMON 19 Pro Mondrian Edition ដែលមាន​បច្ចេកវិទ្យា​សេនស័រ​ចាប់ពន្លឺដំបូង​ក្នុងវិស័យ

    TECNO បានប្រកាស​ថា ខ្លួន​បានចាប់ដៃគូ​ជាមួយ​សារមន្ទីរវិចិត្រសិល្បៈ​នៅបូស្តុន ដើម្បីបញ្ចេញ​ឈុតកាដូ CAMON 19 Pro Mondrian Edition ជាមួយ​ទូរស័ព្ទឆ្លាតវៃ TECNO CAMON 19 Pro Mondrian Edition ដែលជា​ឧបករណ៍ឆ្លាតវៃ​ដំបូងគេ​របស់ពិភពលោក ដែល​បានប្រើ​បច្ចេកវិទ្យា "ស្រូបយក​ពន្លឺព្រះអាទិត្យ" ដើម្បីអនុញ្ញាតឱ្យ​ទូរស័ព្ទ​ប្រែ​ពណ៌​ក្រោម​ពន្លឺព្រះអាទិត្យ ដែលបង្កើត​ជា​ឧបករណ៍មួយ​ដែល​មានទាំង​លក្ខណៈសិល្បៈ និង​ងាយស្រួលប្រើ។ ការរចនាប្រែពណ៌នេះ​ជាការរំលឹកដល់​កំពូលសិល្បករ​ក្នុងសតវត្សរ៍ទី 20 ឈ្មោះ Piet Mondrian។

  • TECNO បានរៀបចំ​ព្រឹត្តិការណ៍ដាក់ចេញផលិតផលថ្មី​ជាសកល​ដំបូង​របស់ខ្លួន​សម្រាប់​ស៊េរី CAMON 19 នៅទីក្រុងញូវយ៉ក

    2022-06-17

    TECNO បានរៀបចំ​ព្រឹត្តិការណ៍ដាក់ចេញផលិតផលថ្មី​ជាសកល​ដំបូង​របស់ខ្លួន​សម្រាប់​ស៊េរី CAMON 19 នៅទីក្រុងញូវយ៉ក

    TECNO បានប្រារព្ធ​ការបើកដំណើរការ​ជាសកល​នូវស៊េរី CAMON 19 ថ្មី​របស់ខ្លួន​នៅ Rockefeller Center ក្នុងទីក្រុងញូវយ៉ក។ ការបើកដំណើរការនេះ​គឺជាការបង្ហាញអំពី​ការចូលប្រឡូក​ក្នុងទីផ្សារ​លំដាប់មធ្យមទៅខ្ពស់ និង​បញ្ជាក់ថា TECNO កំពុងបោះជំហានធំមួយ​ឆ្ពោះទៅកាន់​អន្តរជាតូបនីយកម្ម និងឧត្តមនីយកម្ម​ដោយ​រួមបញ្ចូល​សោភ័ណភាព​ជាមួយ​បច្ចេកវិទ្យា​ច្នៃប្រឌិតថ្មី។

  • មជ្ឈមណ្ឌលឆ្លើយតបនឹងបញ្ហាសន្តិសុខ TECNO (SRC) ត្រូវបានបង្កើតឡើង

    2021-09-26

    មជ្ឈមណ្ឌលឆ្លើយតបនឹងបញ្ហាសន្តិសុខ TECNO (SRC) ត្រូវបានបង្កើតឡើង

    TECNO បានបង្កើត​មជ្ឈមណ្ឌលឆ្លើយតបនឹងបញ្ហាសន្តិសុខ (SRC) ដែលជា​ប្រព័ន្ធមួយ​សម្រាប់​ការសហការ និង​ការផ្លាស់ប្ដូរ​រវាង TECNO និង​អ្នកជំនាញ អ្នកស្រាវជ្រាវ និង​ស្ថាប័នក្នុង​វិស័យសន្តិសុខ។ វាបង្ហាញពី​សកម្មភាពជាយុទ្ធសាស្ត្រ​មួយ​ដែលសរបញ្ជាក់​អំពី​ការប្ដេជ្ញា​ជាបន្តបន្ទាប់​របស់ TECNO ចំពោះ​សន្តិសុខ និង​ជួយ​អាប់គ្រេត​ស្ថានប្រព័ន្ធសន្តិសុខ​របស់ TECNO ទៅកាន់តែខ្ពស់មួយកម្រិតទៀត។

  • TECNO បានដាក់ចេញ​បាវចនាថ្មី ‘Stop at Nothing’ និងភាពយន្តអំពីម៉ាក

    2021-08-23

    TECNO បានដាក់ចេញ​បាវចនាថ្មី ‘Stop at Nothing’ និងភាពយន្តអំពីម៉ាក

    ‘Stop at Nothing’ តំណាងឱ្យ​ការទទួលស្គាល់របស់ TECNO ចំពោះ​ការវិវឌ្ឍ​របស់មនុស្ស និង​ការតស៊ូរបស់មនុស្ស​ក្នុងការសម្រេចគោលបំណង សក្តានុពល និង​ឧត្តមភាព។ ‘Stop at Nothing’ គឺជា​ជំហានបន្ទាប់របស់ TECNO ក្នុងការសម្រេចតាម​ការសន្យា​ក្នុងការបញ្ចេញ​បច្ចេកវិទ្យា​ទូរស័ព្ទឆ្លាតវៃ​សម័យថ្មី​ដ៏ល្អបំផុត និង​ធ្វើឱ្យ​បច្ចេកវិទ្យានេះ​មានផ្ដល់ជូន​នៅទីផ្សារដែលកំពុងលូតលាស់​នៅទូទាំងពិភពលោក។

  • TECNO បាន​ដាក់ចេញម៉ូដែល PHANTOM X កំពូលដំបូង​របស់ខ្លួន

    2021-07-01

    TECNO បាន​ដាក់ចេញម៉ូដែល PHANTOM X កំពូលដំបូង​របស់ខ្លួន

    TECNO បានប្រកាស​ទូរស័ព្ទឆ្លាតវៃ PHANTOM X កំពូល​ដ៏ថ្មីបំផុត​របស់ខ្លួន។ វាគឺជា​ការចាប់ផ្ដើម​ដ៏អស្ចារ្យ ដែលបង្ហាញពី​ទស្សនវិស័យ​របស់ TECNO ដែលរួមបញ្ចូលមុខងារ និង​ផ្លាស់ប្ដូររូបរាងថ្មី​សម្រាប់​ក្រុម​អ្នកប្រើប្រាស់ថ្មីដែល​មានតម្រូវការខ្ពស់ជាង។

  • TECNO បានចូលទីផ្សារតួកគី

    2019-05-28

    TECNO បានចូលទីផ្សារតួកគី

    TECNO បានចូលប្រឡូកក្នុង​ទីផ្សារតួកគី​តាមរយៈ​ការសហការ​ជាមួយ Digigen ដើម្បី​ពង្រីក​ បណ្ដាញចែកចាយ​ក្នុងតំបន់នេះ។ ការសហការនេះ​អនុញ្ញាតឱ្យ TECNO បង្កើន​បណ្ដាញចែកចាយ និងការលក់​បន្ថែមទៀត និង​ផ្ដល់​ការគ្របដណ្ដប់​ទូទាំងប្រទេស និងផ្ដល់ឱ្យ​អ្នកប្រើប្រាស់​នូវឱកាសប្រើប្រាស់​ទូរស័ព្ទឆ្លាតវៃ​នៅគ្រប់តំបន់​របស់​តួកគី។

  • អាជីវកម្ម​ផលិតផល TECNO AIoT ត្រូវបានប្រកាស

    2019-01-01

    អាជីវកម្ម​ផលិតផល TECNO AIoT ត្រូវបានប្រកាស

    TECNO បានប្រកាស​ជំរុញ​ការកសាង​អេកូឡូស៊ីផលិតផល​ឌីជីថល ដោយបើកដំណើរការ​យុទ្ធសាស្ត្រ​អាជីវកម្ម AIoT របស់ខ្លួន ដោយមានបំណង​ធ្វើបដិវត្ត​បែបបទជីវិតឌីជីថល​របស់ អ្នកប្រើប្រាស់គោលដៅ និង​ជំរុញពួកគេ​ឱ្យ​កសាង​ជីវិត​កាន់តែប្រសើរ។

  • TECNO ឈានជើងចូលទីផ្សារអាស៊ីខាងត្បូង

    2017-07-06

    TECNO ឈានជើងចូលទីផ្សារអាស៊ីខាងត្បូង

    TECNO ឈានជើងចូលទីផ្សារអាស៊ីខាងត្បូង រួមមានឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់។

  • TECNO Imaging LAB-TAIVOS LAB បានបើកដំណើរការ

    2017-01-01

    TECNO Imaging LAB-TAIVOS LAB បានបើកដំណើរការ

    TECNO TAIVOS LAB (TECNO AI Vision Optimization Solution Lab) ត្រូវបាន​រៀបចំឡើង ដើម្បីកែលម្អ​ការថតរូប និងការថតវីដេអូ​តាមរយៈ​បច្ចេកវិទ្យាចុងក្រោយបំផុត។ គោលបំណងនោះគឺ​ផ្ដល់​ឱ្យអ្នកប្រើប្រាស់​នូវ​មុខងារ​កាមេរ៉ា និងវីដេអូ​ដ៏ល្អបំផុត ដែលផ្លាស់ប្ដូរ​ការយល់ឃើញមកលើ​កាមេរ៉ា​ទូរស័ព្ទ និង​អ្វីដែល​វាអាចធ្វើបាន​សម្រាប់​អ្នកប្រើប្រាស់​របស់យើង។

  • TECNO បានចូលប្រឡូក​ក្នុងទីផ្សារ​អាហ្វ្រ៊ិកខាងជើង អាមេរិកឡាទីន អាស៊ីអាគ្នេយ៍ ឥណ្ឌា និង​មជ្ឈិមបូព៌ា

    2016-01-01

    TECNO បានចូលប្រឡូក​ក្នុងទីផ្សារ​អាហ្វ្រ៊ិកខាងជើង អាមេរិកឡាទីន អាស៊ីអាគ្នេយ៍ ឥណ្ឌា និង​មជ្ឈិមបូព៌ា

    TECNO បានពង្រីកខ្លួន​យ៉ាងរហ័ស​នៅទូទាំងពិភពលោក​ទៅកាន់​អាហ្វ្រ៊ិកខាងជើង អាមេរិកខាងត្បូង អាស៊ីអាគ្នេយ៍ ឥណ្ឌា មជ្ឈិមបូព៌ា និងបាន​ជ្រៀតចូលក្នុង​ទីផ្សារសកល។

  • ស៊េរី TECNO CAMON ត្រូវបាន​ដាក់ចេញ​ជា​ស៊េរី​ទូរស័ព្ទ​កាមេរ៉ា

    2014-09-01

    ស៊េរី TECNO CAMON ត្រូវបាន​ដាក់ចេញ​ជា​ស៊េរី​ទូរស័ព្ទ​កាមេរ៉ា

    ស៊េរី TECNO CAMON ត្រូវបាន​ដាក់ចេញដំបូងក្នុងឆ្នាំ 2014 ដោយប្ដេជ្ញា​នាំយក​បច្ចេកវិទ្យា​កាមេរ៉ាថ្មី​មកកាន់​អ្នកប្រើប្រាស់​នៅអាហ្វ្រ៊ិក។ វាបានរីកចម្រើនក្លាយទៅជា​ទូរស័ព្ទ​កាមេរ៉ា​ដ៏ពេញនិយមបំផុតមួយ។

  • ហាងជាង 860 បានបើក​នៅអនុតំបន់សាហារ៉ាអាហ្វ្រ៊ិក

    2014-01-01

    ហាងជាង 860 បានបើក​នៅអនុតំបន់សាហារ៉ាអាហ្វ្រ៊ិក

    ខណៈពេលរក្សាកំណើតឱ្យ​មានស្ថិរភាព​ក្នុង​ទីផ្សារទូរស័ព្ទធម្មតា TECNO បានរីកចម្រើននៅក្នុងទីផ្សារទូរស័ព្ទឆ្លាតវៃ បានសម្រេច​សមិទ្ធផលដ៏ធំមួយ​​ក្នុងការទទួលបាន​ការទទួលស្គាល់ជាសកល និងបានបើកហាងជាង 860 ហាងនៅ​អនុតំបន់សាហារ៉ាអាហ្វ្រ៊ិក។

  • សន្ទុះនៃការវិនិយោគលើ​នវានុវត្តភាព​របស់ TECNO

    2013-01-01

    សន្ទុះនៃការវិនិយោគលើ​នវានុវត្តភាព​របស់ TECNO

    ក្រុមហ៊ុននេះ​បានវិនិយោគ​យ៉ាងច្រើន​លើការស្រាវជ្រាវ និងការអភិវឌ្ឍ ក៏ដូចជា នវានុវត្តភាព ដើម្បីសម្រេច​យុទ្ធសាស្ត្រ​កែលម្អជាបន្តបន្ទាប់​របស់ខ្លួន ដោយផ្ដល់​ឱ្យ​អ្នកប្រើប្រាស់ចុងក្រោយ​នូវ​បទពិសោធន៍ដែលមានការវិវឌ្ឍឥតឈប់ និង​ឧបករណ៍​លំដាប់​កាន់តែខ្ពស់​ក្នុងពេល​ជាមួយគ្នានោះផងដែរ។

{{title}}

{{hreftitle}}
{{emptyTip}}