នៅទីក្រុង Manchester, ថ្ងៃ៣០ ខែវិច្ជការ - ទូរស័ព្ទដៃចល័តទំនើម ម៉ាក TECNO Mobile និងក្រុមបាល់ទាត់នៃលីកកំពូលរបស់អង់គ្លេស Manchester City បានប្រារព្ធពិធីអនុស្សាវរីយ៍នៃភាពជាដៃគូពហុឆ្នាំថ្មីរបស់ពួកគេ។
ក្នុងកិច្ចសហការគ្នា រវាងក្រុមបាល់ទាល់លំដាប់ពិភពលោក Manchester City និងក្រុមហ៊ុនទូរស័ព្ទចល័ត TECNO Mobile នឹងពង្រីកទីផ្សាររបស់ខ្លួន ទូទាំងពិភពលោក ដូចនៅតំបន់ Africaដែលទូរស័ព្ទចល័តរបស់ពួកយើងត្រូវបានគេទទួលស្គាល់ថាជាទូរស័ព្ទដែលលក់ដាច់ជាងគេ។
TECNO គឺជាផ្នែកមួយរបស់ក្រុមហ៊ុន Transsion Holdings ហើយត្រូវបានបង្កើតឡើងតំបូងនៅក្នុងប្រទេសចិន ហើយក្នុងទសវត្សចុងក្រោយនេះ ក្រុមហ៊ុននេះបាន ពង្រឹកសក្កានុពលរបស់ខ្លួននៅលើទីផ្សារជាង40 ប្រទេស ហើយក៏ជាផលិតផលដែលអ្នកគាំទ្រក្នុង បាល់ទាត់លំដាប់ពិភពលោក Manchester City និយមប្រើ ផងដែរ។
នៅក្នុងថ្ងៃដែលបានចុះហត្ថលេខា សហការគ្នានោះ គឺប្រព្រឹត្តទៅនៅ សាលារៀន វឹកវើន និងអភិវឌ្ឍន៍យុវជនបាល់ទាត់ របស់ក្រុមបាល់ទាត់ Manchester City ក្នុងថ្ងៃនោះដែរ លោក Tom Glick គឺជាប្រធានផ្នែកទីផ្សារ របស់ក្រុមបាល់ទាត់ Manchester City នោះបាននិយាយថា ពួកយើងពិតជាសប្បាយចិត្តណស់ ដែលបានធ្វើការសហការគ្នាជាមួយ ក្រុមហ៊ុនទូរស័ព្ទចល័ត TECNO Mobile ហើយពួកយើងសង្ឃឹមថា ពួកយើងអាចធ្វើការពង្រីកទីផ្សារ ក៏ដូចជាប្រជាប្រិយភាពបន្ថែមទៀត។
លោក Stephen Ha អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន TECNO Mobile និយាយនៅក្នុងពិធីចុះហត្ថលេខានោះផងដែរថា ពួកយើងពិតជាមានកិត្តិយសណាស់ដែរបាន សហការគ្នាជាមួយក្រុមបាល់ទាត់កំពូល Manchester City នេះ។ ពួកយើងនឹងសហការគ្នា ផ្តល់អោយអតិថិជនរបស់ពួកយើងនៅ អ្វីៗដែលថ្មី និងពិសេសអស្ចារ្យ ក៏ដូចជា ក្រុមបាល់ទាត់ Manchester City ដែលតែងតែប្តេជ្ញា គ្រប់ការប្រកួតទាំងអស់ ដោយមិនធ្វើអោយអ្នកគាំទ្រខកបំណងនោះឡើយ។