Stop At Nothing:

TECNO គឺជាម៉ាកយីហោស្មាតហ្វូន និងឧបករណ៍ AIoT ដែលមានគុណភាពខ្ពស់ពីក្រុមហ៊ុន TRANSSION Holdings។ ជាមួយនឹងដួងព្រលឹងនៃម៉ាកយីយោរបស់ខ្លួនគឺ “Stop At Nothing” TECNO ប្តេជ្ញាដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបល្អបំផុតដល់វឌ្ឍន៍ជននៅក្នុងទីផ្សារកំពុងអភិវឌ្ឍទូទាំងពិភពលោក ដោយផ្តល់ឱ្យអតិថិជននូវផលិតផលឆ្លាតវៃដែលត្រូវបានរចនាឡើងយ៉ាងល្អដោយបំផុសគំនិតអតិថិជនឱ្យរកឃើញពិភពសក្តានុពល។ TECNO យល់ពីតម្រូវការរបស់អ្នកប្រើប្រាស់មកពីទីផ្សារផ្សេងៗគ្នា ហើយផ្តល់ឱ្យពួកគេនូវរបកគំហើញដែលមានលក្ខណៈច្នៃប្រឌិត និងការរចនាបែបមូលដ្ឋានដោយបង្ហាញតាមរយៈភាពស្ទាត់ជំនាញរបស់ពួកគេក្នុងការបម្រើអតិថិជនដែល “មានថាមពលក្លៀវក្លា” ហើយមិនដែលឈប់បន្តឧត្ដមភាពឡើយ។ ផលប័ត្ររបស់ TECNO គ្របដណ្ដប់លើស្មាតហ្វូន ថេប្លេត ឧបករណ៍ពាក់ឆ្លាតវៃ និង AIoT ដែលផលិតសម្រាប់អតិថិជននៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ជាង 70 ប្រទេសទូទាំងពិភពលោក។ TECNO ក៏ជាដៃគូផ្លូវការរបស់ក្រុមបាល់ទាត់មេនឆេស្ទើ ស៊ីធី (Manchester City) ជើងឯកក្របខ័ណ្ឌលីគកំពូល 2020-21។

  • ក្លឹបបាល់ទាត់ Manchester City និងក្រុមហ៊ុន TECNO បានប្រកាសពីការពង្រីកភាពជាដៃគូររបស់ពួកយើងជាសកល។

    2019-07-10

    ក្លឹបបាល់ទាត់ Manchester City និងក្រុមហ៊ុន TECNO
    បានប្រកាសពីការពង្រីកភាពជាដៃគូររបស់ពួកយើងជាសកល។

    ក្លិបបាល់ទាត់ Manchester City និងក្រុមហ៊ុន TECNO ដែលជាក្រុមហ៊ុនផលិតឧបករណ៍ចល័តឈានមុខគេលើពិភពលោកបានប្រកាសពីការពង្រីកទីផ្សាររយៈពេលយូរអង្វែងច្រើនឆ្នាំនៃកិច្ចសហការភាពជាដៃគូក្នុងការធ្វើទីផ្សារផ្តាច់មុខសកលលោក។ ទំនាក់ទំនងនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ 2016 នៅពេលដែល ក្រុមហ៊ុន TECNO បានក្លាយជាដៃគូឧបករណ៍ចល័តជាលើកដំបូងរបស់ក្លិបបាល់ទាត់ Manchester City។
    ក្រុមហ៊ុនTECNOនឹងបន្តភ្ជាប់ទំនាក់ទំនងអ្នកគាំទ្រដ៏រំភើបជាមួយគ្រាដ៏រំជើបរំជួលបំផុតនៃការប្រកួតនេះ។ដើម្បីជួយពង្រីកភាពជាដៃគូរបស់ TECNO ជាមួយក្លឹបបាល់ទាត់ Manchester City ស្លាកយីហោនឹងបង្ហាញពី "ទីក្រុង Beats" និង "Behind the Lens" ដែលជាស៊េរីរូបភាពនិងតន្រ្តីដើម្បីបង្កើនការទាក់ទងជាមួយអ្នកគាំទ្រនិងនាំយកសារថ្មីរបស់ TECNO ទៅជា "រំពឹងបន្ថែម" "ដើម្បីជីវិតកាន់តែរីករាយ។
     

  • TECNO Mobile បានចាប់ផ្តើមដំណើរការនៅក្នុងទីផ្សារ ប្រទេសកម្ពុជា Cambodia

    2017-01-01

    TECNO Mobile បានចាប់ផ្តើមដំណើរការនៅក្នុងទីផ្សារ ប្រទេសកម្ពុជា Cambodia

    TECNO បានពង្រីកវត្តមានរបស់ខ្លួននៅក្នុងទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាមេរិកឡាទីន ដែលគ្របដណ្តប់លើប្រជាជនជាង 4.2 ប៊ីលាននាក់។

  • TECNO Mobile Partnership with MCFC

    ភាពជាដៃគូជាមួយ MCFC

    2016-01-01

    ភាពជាដៃគូជាមួយ MCFC

    TECNO បានចាប់ដៃគូជាច្រើនឆ្នាំជាមួយក្លិបបាល់ទាត់ Manchester City ក្នុងនាមជាដៃគូថេប្លិត និងឧបករណ៍ផ្លូវការ។ ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រជាសកលរបស់ TECNO និងបង្ហាញពីសេចក្តីប្រាថ្នាកសាងម៉ាកទំនាក់ទំនងចល័តដែលមានឥទ្ធិពល និងទទួលការពេញចិត្តបំផុតនៅក្នុងទីផ្សារដែលកំពុងផុលផុស។ ការចាប់ដៃគូជាមួយក្លិបដែលជោគជ័យ និងមានកេរិ៍ឈ្មោះល្បីល្បាញដូច Manchester City ក្រុមហ៊ុន TECNO ស្ថិតក្នុងតំណែងមួយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ និងអ្នកប្រើប្រាស់នៅជុំវិញពិភពលោក ធ្វើការណែនាំការបង្កើតចុងក្រោយរបស់ខ្លួន និងផ្តល់ជូនបទពិសោធន៍ចល័តដ៏ពេញចិត្តបំផុតដល់អ្នកប្រើប្រាស់។

  • TECNO Mobile Success in North Africa, and Expansion into South America and Southeast Asia

    ជោគជ័យនៅអាហ្វ្រិកខាងជើង និងការពង្រីកខ្លួនចូលក្នុងអាមេរិកខាងត្បូរ និងអាស៊ីអាគ្នេយ៍

    2016-01-01

    ជោគជ័យនៅអាហ្វ្រិកខាងជើង និងការពង្រីកខ្លួនចូលក្នុងអាមេរិកខាងត្បូរ និងអាស៊ីអាគ្នេយ៍

    បន្ទាប់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរយៈពេលមួយទសវត្សរ៍មក TECNO ទទួលបានចំណែកទីផ្សាររហូតដល់ 40% នៅក្នុងបណ្តាប្រទេសអាហ្រ្វិកសំខាន់ៗ ដោយបានបង្កើតខ្លួនជាអ្នកដើរតួសកលនៃឧបករណ៍ទូរគមនាគមន៍ និងសេវាកម្ម។ សមិទ្ធផលទាំងឡាយ គឺសម្រេចបានដោយសារយុទ្ធសាស្ត្រដែលមានការយល់ច្បាស់ និងការគ្រប់គ្រងជាប្រព័ន្ធដែលរួមបញ្ចូលមជ្ឈមណ្ឌលផលិតចំនួន 5 មជ្ឈមណ្ឌលទីផ្សារចំនួន 5 បណ្តាញផ្នែកលក់ប្រមាណ 50 ប្រទេសនិងតំបន់ បណ្តាញក្រោយការលក់ប្រមាណជាង 1000 មជ្ឈមណ្ឌល និងរោងចក្រជួសជុលចំនួន 4។ ឆ្នាំនេះក៏មានការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ TECNO ដែលធ្វើការពង្រីកខ្លួនចូលទៅក្នុងអាហ្វ្រិកខាងជើង អាមេរិកខាងត្បូង អាស៊ីអាគ្នេយ៍ ឥណ្ឌា មជ្ឈិមបូព៌ា និងឈានចូលទៅក្នុងទីផ្សារសកល។

  • Sales Volume Rose to No.1 in Major African Markets - TECNO Mobile

    ទំហំការលក់បានកើនឡើងដល់លំដាប់លេខ 1 នៅក្នុងទីផ្សារអាហ្រ្វិកសំខាន់ៗ

    2015-01-01

    ទំហំការលក់បានកើនឡើងដល់លំដាប់លេខ 1 នៅក្នុងទីផ្សារអាហ្រ្វិកសំខាន់ៗ

    ទំហំការលក់របស់ TECNO បានកើនឡើងដល់លំដាប់លេខ 1 នៅក្នុងទីផ្សារអាហ្វ្រិកសំខាន់ៗក្នុងឆ្នាំ 2015។
    នៅលើភាពខ្លាំងនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីតម្រូវការរបស់អ្នកប្រើប្រាស់ TECNO បានធ្វើការពុះពារនៅក្នុងផ្នែក R & D ការរចនា ការផលិត ការលក់ និងសេវាកម្ម។ ជាមួយគ្នានេះ ក្រុមហ៊ុនបានលើកកម្ពស់ភាពជាដៃគូជាមួយក្រុមហ៊ុនលំដាប់កំពូលនៅក្នុងផ្នែកផ្សេងៗរបស់ខ្លួន។ កត្តាទាំងអស់បានរួមផ្សំដើម្បីជម្រុញឲ្យមានលូតលាស់របស់ម៉ាក និងចំណែកទីផ្សារ។ TECNO Phantom Z បានទទួលរង្វាន់ជា “ទូរស័ព្ទឆ្លាតវៃប្រចាំឆ្នាំ” នៅក្នុងកម្មវិធីប្រគល់រង្វាន់ទូរគមនាគមន៍នៅហ្គាណា។ ខណៈពេលកំពុងបង្កើនអាជីវកម្មរបស់ខ្លួន TECNO ដើរតួនាទីយ៉ាងសកម្មនៅក្នុងការរួមចំណែកដល់សង្គម។ ក្រុមហ៊ុនបានសហការជាមួយអង្គភាពសប្បុរសធម៌ក្នុងតំបន់ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សក្នុងតំបន់ និងបានបរិច្ចាគទឹកប្រាក់ដើម្បីគាំទ្រគម្រោងសប្បុរសធម៌របស់រដ្ឋាភិបាល។  

  • TECNO Mobile Breakthrough in Smartphones

    ការពុះពារនៅក្នុងទូរស័ព្ទឆ្លាតវៃ

    2014-01-01

    ការពុះពារនៅក្នុងទូរស័ព្ទឆ្លាតវៃ

    ខណៈពេលកំពុងរក្សាកំណើតឋិតថេរនៅក្នុងទីផ្សារទូរស័ព្ទមូលដ្ឋាន ម៉ាកក្រុមហ៊ុនបានរីកចម្រើននៅក្នុងទីផ្សារទូរស័ព្ទឆ្លាតវៃ បានធ្វើការពុះពារធំៗដែលត្រូវបានទទួលស្គាល់ជាសកល និងបានបើកហាងជាង 860 ហាងនៅអាហ្រ្វិកស៊ុបសាហារ៉ា។ ជាមួយគ្នានេះដែរ វាបានពង្រីកខ្លួនចេញក្រៅអាហ្រ្វិកស៊ុបសាហារ៉ា និងបានត្រៀមខ្លួនអភិវឌ្ឍន៍ទីផ្សារអេហ្ស៊ីប។ TECNO ត្រូវបានដាក់ឈ្មោះថាជា “ម៉ាកដែលមានសង្ឃឹមជោគជ័យបំផុត” និងជា “ម៉ាកកំពុងផុលផុសកំពូល” នៅក្នុងកម្មវិធីប្រគល់រង្វាន់ម៉ាកកំពូលៗរបស់ហ្គាណា។ ឧបករណ៍លំដាប់ខ្ពស់របស់ក្រុមហ៊ុននេះគឺ Phantom A+ បានទទួលរង្វាន់ជា “ទូរស័ព្ទឆ្លាតវៃពេញនិយមបំផុតប្រចាំឆ្នាំ” ដោយ Mobile World នៅក្នុងហ្គាណា។ TECNO ក៏បានជាប់ឈ្មោះនៅក្នុងកំពូលទាំង 20 នៃ “ម៉ាកដែលមានការស្ញប់ស្ងែងបំផុតនៅអាហ្វ្រិក” ដោយអាជីវកម្មអាហ្រ្វិក ដែលជាទស្សនាវដ្តីអាជីវកម្មដ៏មានឥទ្ធពលបំផុតនៅក្នុងទ្វីប។ នៅក្នុងឆ្នាំនេះផងដែរ TECNO បានទទួលរង្វាន់ម្កុដគុណភាពអន្តរជាតិនៅក្នុងប្រភេទ Gold នៅទីក្រុងឡុងដ៍។

  • Introducing Smartphones -TECNO Mobile

    ការណែនាំទូរស័ព្ទឆ្លាតវៃ

    2012-01-01

    ការណែនាំទូរស័ព្ទឆ្លាតវៃ

    ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងតម្រូវការរបស់អ្នកប្រើប្រាស់ TECNO បានបញ្ចេញទូរស័ព្ទឆ្លាតវៃដំបូងរបស់ខ្លួន T1 និងបានចាប់ផ្តើមរួមបញ្ចូលទីផ្សារទំនាក់ទំនងសម្រាប់ទូរស័ព្ទនេះក្នុងឆ្នាំ 2012។ ក្រៅពីការរចនាទូរស័ព្ទឆ្លាតវៃប្រកបដោយគុណភាពខ្ពស់ និងនាំយកការកម្សាន្តដ៏សម្បូរបែបមកជូនអ្នកប្រើប្រាស់ TECNO បានដំឡើងហាងផ្តាច់មុខដំបូងគេនៅប្រទេសនីហ្សេរីយ៉ា ដែលបានបង្ហាញពីការបង្កើតជំនាន់ចុងក្រោយ និងបានផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់។ TECNO Ghana ត្រូវបានជាប់ឈ្មោះជា “ក្រុមហ៊ុនទូរស័ព្ទប្រចាំឆ្នាំ” នៅក្នុងកម្មវិធីប្រគល់រង្វាន់ទូរគមនាគមន៍នៅហ្គាណា ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរដល់ការលូតលាស់ និងភាពជោគជ័យជាបន្តបន្ទាប់របស់ទីផ្សារ ICT និងផ្តោតលើក្រុមហ៊ុនដែលពិសេស និងមានគំនិតថ្មីក្នុងឧស្សាហកម្ម។ ទំហំការលក់ប្រចាំឆ្នាំរបស់ TECNO បានឈានដល់ប្រមាណ 20 លានក្នុងឆ្នាំ 2012។

  • No. 1 Mobile Brand of Dual-SIM Phones of TECNO Mobile

    ម៉ាកទូរស័ព្ទស៊ីមពីរលំដាប់លេខ 1

    2011-01-01

    ម៉ាកទូរស័ព្ទស៊ីមពីរលំដាប់លេខ 1

    TECNO បានក្លាយជាក្រុមហ៊ុនផ្តល់ទូរស័ព្ទចល័តស៊ីមពីរលំដាប់លេខ 1 នៅក្នុងទីផ្សារអាហ្វ្រិកសំខាន់ៗ ដែលការិយាល័យក្នុងតំបន់ត្រូវបានបង្កើតនៅទីនោះ។ វាត្រូវបានដាក់ឈ្មោះថាជា “ម៉ាកដែលអ្នកប្រើប្រាស់ជឿទុកចិត្តបំផុតប្រចាំឆ្នាំ 2011/2012” នៅក្នុងកម្មវិធីប្រគល់រង្វាន់សេវាកម្មអ្នកប្រើប្រាស់ហ្គាណា ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍សប្តាហ៍សេវាកម្មរបស់អ្នកប្រើប្រាស់នៅហ្គាណា ដែលជាព្រឹត្តិការណ៍សកលមួយធ្វើឡើងពេញមួយសប្តាហ៍ទីមួយក្នុងខែតុលារៀងរាល់ឆ្នាំ ជាពេលដែលអង្គភាពនិងស្ថាប័នដែលផ្តោតលើអ្នកប្រើប្រាស់នៅជុំវិញពិភពលោកទទួលស្គាល់ពីសារៈសំខាន់នៃឧត្តមភាពនៃសេវាកម្មអ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ TECNO បានបង្កើតខ្លឹមសារម៉ាក “ទទួលបានបទពិសោធន៍កាន់តែច្រើន” ឬ “Experience More” ដែលបានលើកទឹកចិត្តដល់អ្នកស្រាវជ្រាវនៅក្នុងបច្ចេកវិទ្យាឧបករណ៍ចល័ត និងជម្រុញឲ្យមានឧបករណ៍ដែលផ្តោតលើការកម្សាន្ត នាំយកមកជាមួយនូវជីវិតកម្សាន្តចល័តបែបឌីណាមិកទៅកាន់អ្នកប្រើប្រាស់។

  • TECNO Mobile Focus on Africa

    ការផ្តោតលើទ្វីបអាហ្រ្វិក

    2008-01-01

    ការផ្តោតលើទ្វីបអាហ្រ្វិក

    ឆ្នាំ 2008 គឺមានការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ TECNO ឆ្ពោះទៅកាន់ការផ្តោតលើទីផ្សារអាហ្វ្រិក និងគឺជាចំណុចចាប់ផ្តើមនៃម៉ាក TECNO។ TECNO បានរៀបចំ និងកសាងប្រព័ន្ធគ្រប់គ្រងក្រៅប្រទេសដើម្បីគ្របដណ្តប់ទីផ្សារសំខាន់ៗនៅអាហ្វ្រិកខាងលិច និងអាហ្រ្វិកខាងកើត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ផលិតផលតាមតម្រូវការក្នុងតំបន់ និងសេវាកម្មកាន់តែប្រសើរដល់អ្នកប្រើប្រាស់ក្នុងតំបន់។ ត្រូវបានជម្រុញទឹកចិត្តដោយការយល់ដឹងរបស់អ្នកប្រើប្រាស់ TECNO បានបង្កើតទូរស័ព្ទស៊ីមបួនដំបូងគេ “4 Runner” ដែលលក់ដាច់យ៉ាងខ្លាំងនៅអាហ្រ្វិក។

  • 1st Factory Setup of TECNO Mobile

    ការដំឡើងរោងចក្រទី 1

    2007-01-01

    ការដំឡើងរោងចក្រទី 1

    រោងចក្រទីមួយត្រូវបានបង្កើតឡើងនៅនៅក្នុងតំបន់ Shenzhen ប្រទេសចិត្តក្នុងឆ្នាំ 2007។ សមត្ថភាពផលិតទូរស័ព្ទចល័តប្រចាំឆ្នាំរបស់រោងចក្របានឈានដល់ 3 លានគ្រឿង។ ដោយអនុវត្តបច្ចេកវិទ្យាទំនើបបំផុត និងការជ្រើសរើសបុគ្គលិគដ៏មានជំនាញបំផុត TECNO សម្រេចបានលទ្ធផលអាជីវកម្មយ៉ាងល្អ។

  • Establishment of TECNO Mobile

    ការបង្កើត

    2006-01-01

    ការបង្កើត

    TECNO Mobile ដែលបានបង្កើតឡើងក្នុងឆ្នាំ 2006 នៅទីក្រុងហុងកុង គឺជា ម៉ាកទូរស័ព្ទចល័ត ទីមួយរបស់ក្រុមហ៊ុន Transsion Holdings ដែលជាសហគ្រាសប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលរួមបញ្ចូលការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត ការលក់ និងសេវាកម្មនៃផលិតផលទំនាក់ទំនងចល័ត។ TECNO ប្តេជ្ញាផ្តល់ដំណោះស្រាយទំនាក់ទំនងចល័តដ៏ពេញចិត្តដល់អ្នកប្រើប្រាស់។

ព័ត៌មានចុងក្រោយ

ស្វែងយល់បន្ថែម