លក្ខខណ្ឌប្រើប្រាស់របស់ TECNO

លក្ខខណ្ឌប្រើប្រាស់របស់ TECNO

សូមស្វាគមន៍មកកាន់ TECNO!

ការប្រើប្រាស់របស់អ្នកទៅលើគេហទំព័រនេះស្មើនឹងកិច្ចព្រមព្រៀងរបស់អ្នកដែលនឹងត្រូវចងដោយលក្ខខណ្ឌប្រើប្រាស់ទាំងនេះ។


I.ការយល់ព្រមតាមលក្ខខណ្ឌ

លក្ខខណ្ឌប្រើប្រាស់ទាំងនេះ (“លក្ខខណ្ឌ”) ត្រូវបានអនុវត្តរវាងអ្នក និងក្រុមហ៊ុន Tecno Inc. រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខារបស់ក្រុមហ៊ុន (“Tecno” “យើង” “របស់យើង”) ក្នុងកម្រិតពេញលេញដែលអនុញ្ញាតដោយច្បាប់ ជាពិសេសទាក់ទងនឹងការចូលប្រើ ឬការប្រើប្រាស់គេហទំព័រផ្លូវការ (“គេហទំព័រ”)។ យើងសូមរំលឹកអ្នកថា មុននឹងអ្នកចូលប្រើ ឬប្រើគេហទំព័រ សូមអាន និងយល់ពីលក្ខខណ្ឌទាំងនេះឲ្យបានច្បាស់។ តាមរយៈការចុចលើប៊ូតុងយល់ព្រម ឬការប្រើគេហទំព័រក្នុងរូបភាពណាមួយ អ្នកបង្ហាញពីការយល់ព្រមរបស់អ្នកដែលនឹងត្រូវចងស្របច្បាប់ដោយលក្ខខណ្ឌទាំងនេះ។ បើសិនជាអ្នកមិនយល់ព្រមតាមលក្ខខណ្ឌទាំងនេះ អ្នកមិនត្រូវចូលប្រើ ឬប្រើគេហទំព័រទេ។
អ្នកអាចត្រូវយល់ព្រមតាមលក្ខខណ្ឌ ឬខបន្ថែមដែលត្រូវបានរួមបញ្ចូលក្នុងលក្ខខណ្ឌទាំងនេះជា​ការយោង ខណៈដែលអ្នកប្រើលក្ខណៈពិសេសជាក់លាក់របស់គេហទំព័រ ឬទាញយកឯកសារពីគេហទំព័រ ដែលតម្រូវឲ្យអ្នកគោរពតាមលក្ខខណ្ឌ ឬខបន្ថែមទាំងនេះ។ បើសិនជាអ្នកយល់ព្រមតាមលក្ខខណ្ឌ ឬខបន្ថែមទាំងនេះ អ្នកមិនត្រូវប្រើលក្ខណៈពិសេសជាក់លាក់របស់គេហទំព័រឡើយ។

II.ការកែប្រែលក្ខខណ្ឌ

យើងរក្សាសិទ្ធិធ្វើបច្ចុប្បន្នភាព ធ្វើវិសោធនកម្ម បំពេញបន្ថែម ដកចេញ ឬបញ្ចប់លក្ខខណ្ឌ និងការចូលប្រើរបស់អ្នកទៅលើគេហទំព័រ ឬផ្នែកណាមួយនៃគេហទំព័រ (“បច្ចុប្បន្នភាព”) នៅគ្រប់ពេលវេលា ដោយគ្មានការជូនដំណឹង ហើយអ្នកគួរតែពិនិត្យមើលបច្ចុប្បន្នភាពទាំងនេះឲ្យបានទៀងទាត់។ បច្ចុប្បន្នភាពទាំងនេះនឹងចូលជាធរមានបន្ទាប់ពីចុះផ្សាយ ហើយការបន្តប្រើរបស់អ្នកទៅលើគេហទំព័របន្ទាប់ពីមានការចុះផ្សាយនៃបច្ចុប្បន្នភាពទាំងនេះ គឺស្មើនឹងការយល់ព្រមរបស់អ្នកដែលត្រូវបានចងស្របច្បាប់​ដោយ​កំណែថ្មីនៃលក្ខខណ្ឌ។

III.ខ្លឹមសារ

ព័ត៌មានទាំងអស់ដែលមាននៅលើគេហទំព័រ ដោយរាប់បញ្ចូលតែមិនដាក់កម្រិតដូចជាកូដកុំព្យូទ័រ ក្រាហ្វិក អត្ថបទ អន្តរមុខអ្នកប្រើ អន្តរមុខអាចមើលឃើញ រូបភាព ឯកសារសំឡេង វីដេអូ ឯកសារតន្ត្រី កិច្ចការសិល្បៈ ម៉ាក យីហោ (“ខ្លឹមសារ”) ត្រូវជាកម្មសិទ្ធិរបស់ Tecno និងអ្នកចេញអាជ្ញាប័ណ្ណរបស់ខ្លួន រួមទាំងរូបរាង អារម្មណ៍ ការរចនា ការបង្ហាញ ការសាងសង់ ការជ្រើសរើស ប្លង់ និងការរៀបចំខ្លឹមសារ។ Tecno និងអ្នកចេញអាជ្ញាប័ណ្ណរបស់ខ្លួនត្រូវមានកម្មសិទ្ធិលើសិទ្ធិស្របច្បាប់ ចំណងជើង និងចំណាប់អារម្មណ៍របស់ខ្លឹមសារ ដែលស្ថិតនៅក្រោមការការពារនៃការរក្សាសិទ្ធិ ប៉ាតង់ ច្បាប់និក្ខិត្តសញ្ញានិងបទបញ្ជាដែលអនុវត្ត និងកម្មសិទ្ធិបញ្ញាផ្សេងៗទៀត និងច្បាប់និងបទបញ្ជាស្តីពីការប្រកួតប្រជែងមិនស្មើភាព។

IV.ការដាកម្រិតលើការប្រើប្រាស់គេហទំព័រ

Tecno ផ្តល់អាជ្ញាប័ណ្ណផ្ទាល់ខ្លូន មិនផ្តាច់មុខ មិនអាចផ្ទេរបាន អាចដកហូតវិញបាន និងមានកម្រិតដល់អ្នកដើម្បីចូលប្រើ និងប្រើប្រាស់គេហទំព័រ និងខ្លឹមសារដើម្បីគោលបំណងផ្ទាល់ខ្លួនរបស់អ្នក និងមិនមែនអាជីវកម្មប៉ុណ្ណោះ នេះបើសិនជាអ្នកគោរពតាមលក្ខខណ្ឌទាំងនេះ។ អ្នកមិនត្រូវថតចម្លង ផលិតឡើងវិញ ចែកចាយបន្ត បោះពុម្ពឡើងវិញ លក់ ផ្សព្វផ្សាយ ផ្ទុកឡើង ចុះផ្សាយ បង្ហាញជាសាធារណៈ អ៊ិនកូដ បកប្រែ បញ្ជូន ឬគ្រោងព័ត៌មានណាមួយដែលមាននៅលើគេហទំព័រដែលមានស៊ុបព័រលីងដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពី Tecno ឬអ្នកចេញអាជ្ញាប័ណ្ណរបស់ខ្លួនឡើយ។ អ្នកយល់ព្រមមិនដាក់បន្ទុកធ្ងន់ធ្ងរហួសហេតុមកលើហេដ្ឋារចនាសម្ព័ន្ធរបស់គេហទំព័រ ឬប្រព័ន្ធណាមួយដែលបានភ្ជាប់ទៅគេហទំព័រ និងមិនចែកចាយផ្នែកណាមួយដែលមាននៅលើគេហទំព័រជាមួយក្រុមសារព័ត៌មាន បញ្ជីសារ ឬផ្ទាំងផ្សាយព័ត៌មានឡើយ។ អ្នកយល់ព្រមថា អ្នកគ្មានសិទ្ធិក្នុងការកែប្រែ កែសម្រួល ផ្លាស់ប្តូរ ឬបន្ថែមផ្នែកណាមួយនៃខ្លឹមសារ​នៅក្នុងរូបភាពណាមួយឡើយ។
បន្ថែមលើនេះ អ្នកយល់ព្រមប្រើគេហទំព័រតែដើម្បីផ្សាយ ផ្ញើ និងទទួលសារ និងឯកសារដែលសមស្រប និងទាក់ទងនឹងគោលបំណងរបស់គេហទំព័រប៉ុណ្ណោះ។ អ្នកមិនត្រូវប្រើប្រាស់គេហទំព័រខុស ដោយណែនាំវីរុស មេរោគ ដង្កូវ កម្មវិធីឡូជិកបំ ឬឯកសារផ្សេងៗទៀតដែលគ្រោះថ្នាក់លក្ខណៈបច្ចេកទេសដោយចេតនាឡើយ។ អ្នកយល់ព្រមថាមិនប៉ុនប៉ងចូលប្រើដោយគ្មានការអនុញ្ញាតទៅលើផ្នែកណាមួយនៃគេហទំព័រ ឬបំពានវិធានការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់ម៉ាស៊ីនមេណាមួយ កុំព្យូទ័រ ឬមូលដ្ឋានទិន្នន័យទាំងឡាយដែលភ្ជាប់ជាមួយគេហទំព័រ ដោយលួចចូល ឬប្រើវិធីខុសច្បាប់ផ្សេងៗទៀតឡើយ។ អ្នកយល់ព្រមថាមិនប្រើផ្នែកណាមួយនៃគេហទំព័រសម្រាប់គោលបំណងដែលខុសច្បាប់ ឬត្រូវបានហាមឃាត់ដោយលក្ខខណ្ឌ ឬដើម្បីធ្វើឲ្យមានការកើតឡើងនៃសកម្មភាពខុសច្បាប់ឡើយ។ អាជ្ញាប័ណ្ណមានកម្រិតនេះនឹងត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិដោយគ្មានការជូនដំណឹង បើសិនជាអ្នកបំពានផ្នែកណាមួយនៃលក្ខខណ្ឌ។ នៅពេលបញ្ចប់អាជ្ញាប័ណ្ណ អ្នកយល់ព្រមបំផ្លាញឯកសារដែលបានបោះពុម្ភ ឬទាញយកភ្លាមៗ។ ក្រៅពីនេះ Tecno នឹងរាយការណ៍ការបំពានទាំងឡាយទៅកាន់អាជ្ញាធរអនុវត្តច្បាប់ដែលពាក់ព័ន្ធ ហើយ Tecno នឹងសហការជាមួយអាជ្ញាធរទាំងនោះដោយបង្ហាញឈ្មោះរបស់អ្នក និងព័ត៌មានដែលទាក់ទងផ្សេងៗទៀត​ដោយបានផ្តល់ឲ្យដោយអ្នក។

V.ភាពត្រឹមត្រូវនៃព័ត៌មាន

ទោះបីជាគេហទំព័រមានគោលបំណងផ្តល់ជូនសេវាកម្ម និងផលិតផលរបស់ Tecno ចុងក្រោយ ពេញលេញ និងត្រឹមត្រូវ ព័ត៌មានមិនត្រឹមត្រូវ ឬហួសសម័យ កំហុសពុម្ពអក្សរ និងការលុបផ្សេងៗជួនកាលអាចមាននៅក្នុងខ្លឹមសារ ដែលមានឥទ្ធិពលអវិជ្ជមានទៅលើគុណភាពនៃខ្លឹមសារ។ អ្នកយល់ព្រមថាមិនពឹងផ្អែកលើព័ត៌មានណាមួយដែលមាននៅលើគេហទំព័រនេះឡើយ ពីព្រោះវាត្រូវបានផ្តល់ជូនសម្រាប់ជាភាពងាយស្រួលរបស់អ្នកប៉ុណ្ណោះ និងយល់ព្រមថា Tecno មិនទទួលខុសត្រូវចំពោះកំហុសណាមួយនៅក្នុងខ្លឹមសារឡើយ មិនថាផ្តល់ជូនដោយ Tecno ឬភាគីទីបីក៏ដោយ។ Tecno មិនធានាពីភាពត្រឹមត្រូវឬភាពពេញលេញនៃព័ត៌មានណាមួយនៅក្នុងខ្លឹមសារឡើយ។ ទោះជាយ៉ាងក្តី Tecno អាចផ្លាស់ប្តូរខ្លឹមសារ ឬផលិតផលដែលមាននៅលើគេហទំព័របានគ្រប់ពេលវេលាដោយគ្មានការជូនដំណឹង។

VI.តំណរបស់ភាគីទីបី

តំណទៅកាន់គេហទំព័រឬធនធានរបស់ភាគីទីបី (“គេហទំព័រតំណ”) អាចមានរួមបញ្ចូលនៅក្នុងគេហទំព័រ ប៉ុន្តែ Tecno មិនធ្វើការគ្រប់គ្រងលើគេហទំព័រតំណទាំងឡើយ និងមិនទទួលខុសត្រូវលើព័ត៌មាន ការផ្សាយពាណិជ្ជកម្ម ផលិតផល ឬឯកសារផ្សេងៗទៀតទាំងឡាយនៅលើ ឬមាននៅលើគេហទំព័រតំណទាំងនោះឡើយ។ បន្ថែមលើនេះ គេហទំព័រតំណត្រូវបានផ្តល់ជូនដើម្បីជាភាពងាយស្រួលសម្រាប់អតិថិជនរបស់យើងប៉ុណ្ណោះ ដែលមិនបញ្ជាក់ថា Tecno គាំទ្រគេហទំព័រតំណ ឬឯកសារដែលបានយោងខាងក្នុង ឬមានទំនាក់ទំនងជាមួយក្រុមហ៊ុនប្រតិបត្តិការទាំងនោះឡើយ។ នៅក្នុងពេលចូលប្រើគេហទំព័រតំណ ឬការប្រើឯកសារដែលផ្តល់ជូននៅលើ ឬតាមរយៈគេហទំព័រតំណ អ្នកត្រូវបានរំពឹងថាធ្វើការសម្រេចចិត្តដោយឯកសារ​ ទាក់ទងទៅនឹងសកម្មភាពរបស់អ្នកជាមួយគេហទំព័រតំណទាំងនោះ។ អ្នកយល់ព្រមថាការអះអាងទាំងឡាយ ដែលអ្នកអាចមានទាក់ទងនឹងឯកសាររបស់ភាគីទីបី ឬគេហទំព័រតំណត្រូវតែធ្វើឡើងប្រឆាំងនឹងភាគីទីបី ជាជាងប្រឆាំងនឹង Tecno។

VII.គណនី ពាក្យសម្ងាត់ និងសុវត្ថិភាព

សម្រាប់គោលបំណងចូលប្រើ ឬប្រើផ្នែកជាក់លាក់នៅលើ ឬតាមរយៈគេហទំព័រ អ្នកអាចត្រូវបានតម្រូវឲ្យចុះឈ្មោះគណនីមួយដោយប្រើឈ្មោះអ្នក និងពាក្យសម្ងាត់។ វាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការផ្តល់ជូន Tecno នូវព័ត៌មានទាន់សម័យ ពេញលេញ និងពិត និងរក្សាការសម្ងាត់នៃព័ត៌មានដែលបានផ្តល់នៅក្នុងគណនីរបស់អ្នក។ អ្នកត្រូវបានរំពឹងថាមានការទទួលខុសត្រូវពេញលេញសម្រាប់សកម្មភាពទាំងឡាយ និងទាំងអស់ដែលកើតឡើងនៅក្រោមគណនីរបស់អ្នក ដោយសារការបរាជ័យរបស់អ្នកក្នុងការសម្ងាត់នៃព័ត៌មានរបស់អ្នក រួមទាំងតម្លៃផ្សេងៗដែលអាចកើតឡើងក្រោមគណនីរបស់អ្នក មិនថាអ្នកគឺជាបុគ្គលដែលធ្វើសកម្មភាពទាំងនោះឬក៏អត់នោះទេ។ លើសពីនេះ អ្នកយល់ព្រមជូនដំណឹង Tecno ភ្លាមៗ បើសិនជាគណនី ឬពាក្យសម្ងាត់របស់អ្នកបាត់ ត្រូវចោរលួច ត្រូវបានបង្ហាញដល់ភាគីទីបីដែលគ្មានការអនុញ្ញាត ឬក្នុងករណីដែលមានការគំរាមកំហែងទៅលើសន្តុសុខគណនី។ អ្នកមិនត្រូវបានអនុញ្ញាតឲ្យប្រើគណនីរបស់អ្នកដទៃឡើយទោះក្នុងពេលវេលាណាក៏ដោយ លុះត្រាតែអ្នកបានទទួលការអនុញ្ញាតចំហពីម្ចាស់គណនី។ ពុំនោះទេ អ្នកប្រើដែលគ្មានការអនុញ្ញាតអាចត្រូវឆ្លងកាត់ការកាត់ទោសនៃទំនួលខុសត្រូវផ្លូវច្បាប់។

VIII.ការដាក់ស្នើរបស់អ្នកប្រើ

គេហទំព័រត្រូវបានគ្រោងសម្រាប់មនុស្សពេញវ័យ ព្រមទាំងអនីតជនដែលធានាថាពួកគេបានទទួលការអនុញ្ញាតពីអាណាព្យាបាលរបស់ពួកគេដើម្បីធ្វើការដាក់ស្នើ ដោយផ្តល់ព័ត៌មានផ្សេងៗដល់ Tecno អំពីខ្លួនរបស់គេ ដែលមានដូចជាឈ្មោះរបស់ពួកគេ អាសយដ្ឋាន លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែល (ដោយផ្ទាល់ ឬនៅលើផ្ទាំងផ្សាយព័ត៌មាន ប្លក់ ។ល។) សម្រាប់គោលបំណងនៃលក្ខខណ្ឌទាំងនេះ នៅពេលមានការដាក់ស្នើព័ត៌មានបែបនោះ មនុស្សធំ និងអនីតិជនត្រូវតែមានអត្ថន័យដូចបានកំណត់ដោយច្បាប់ជាធរមាននៅក្នុងប្រទេសដែលប្រជាជននោះស្នាក់នៅ។

នៅក្នុងគ្រប់ផ្នែកនៃព័ត៌មានទាំងអស់ដែលបានដាក់ស្នើដោយអ្នកប្រើ (ការដាក់ស្នើរបស់អ្នកប្រើ) Tecno មិនទទួលខុសត្រូវលើភាពត្រឹមត្រូវ ឬភាពពេញលេញនៃព័ត៌មានបែបនោះ។ ទោះជាយ៉ាងណា ការដាក់ស្នើរបស់អ្នកប្រើ មិនត្រូវបំពានលើការរក្សាសិទ្ទិ និក្ខិត្តសញ្ញា ប៉ាតង់ អាទ៍កំបាំងអាជីវកម្ម កម្មសិទ្ធិបញ្ហា នឹងអាចមិនបំពានលើច្បាប់ណាមួយ ដែលមានដូចជាច្បាប់ដែលទាក់ទងនឹងការការពារអ្នកប្រើប្រាស់ ការការពារទិន្នន័យ ឬការប្រកួតប្រជែងមិនស្មើភាព។ ក្រៅពីនេះ​អ្នកយល់ព្រមថា ការដាក់ស្នើរបស់អ្នកប្រើរបស់អ្នកមិនមែនជាការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ ពោរពេញដោយការស្អប់ រើសអើង លក្ខណៈសាសនា ឬវាយប្រហារទៅលើបុគ្គល ឬក្រុមហ៊ុនណាមួយឡើយ។ អ្នកក៏ទទួលស្គាល់ដែរថា ការដាក់ស្នើរបស់អ្នកប្រើរបស់អ្នកនឹងមិនមានវីរុស ដង្កូវ កម្មវិធីតាមដាន កម្មវិធីផ្សាយពាណិជ្ជកម្ម ឬកម្មវិធីធ្វើឲ្យខូចខាតផ្សេងទៀត ដែលរាប់បញ្ចូលទាំងការដាក់បន្ទុកធ្ងន់ធ្ងរហួសហេតុ ឬឥទ្ធិពលអវិជ្ជមាននៅលើគេហទំព័រ។ អ្នកយល់ព្រមថាការដាក់ស្នើរបស់អ្នកប្រើរបស់អ្នក មិនមានផ្ទុកការផ្សាយពាណិជ្ជកម្មដែលគ្មានការអនុញ្ញាត មែលឥតប្រយោជន៍ សារឥតបានការ ឬទម្រង់នៃការជម្រុញណាមួយឡើយ។

IX.កម្មសិទ្ធិបញ្ញា

លើកលែងតែបានផ្តល់ជូនដោយចំហនៅក្នុងលក្ខខណ្ឌប្រើប្រាស់ទាំងនេះ គ្មានចំណុចណាមួយនៅក្នុងទីនេះត្រូវចាត់ទុកថាជាការផ្តល់ឲ្យអ្នក ឬភាគីទីបីនូវអាជ្ញាប័ណ្ណ ឬសិទ្ធិ តាមការទាក់ទង ការរារាំង ឬផ្សេងពីនោះនៅក្រោមច្បាប់ ឬបទបញ្ជាណាមួយដែលមានដូចជាច្បាប់ដែលទាក់ទងនឹងការរក្សាសិទ្ធិ ឬសិទ្ធិកម្មសិទ្ធិបញ្ញាដទៃទៀត។ អ្នកយល់ព្រមថាខ្លឹមសារ និងគេហទំព័រត្រូវបានការពារដោយការរក្សាសិទ្ធិ និក្ខិត្តសញ្ញា ម៉ាកសេវាកម្ម ប៉ាតង់ ឬសិទ្ធិជាកម្មសិទ្ធិ និងច្បាប់ផ្សេងៗទៀត។ និក្ខិត្តសញ្ញា ឡូហ្គោ និងម៉ាកសេវាកម្ម (ជារួមហៅថា “ម៉ាក”) ដែលមាននៅលើគេហទំព័រគឺជាម៉ាកដែលបានចុះបញ្ជី និងមិនបានចុះបញ្ជីរបស់ Tecno។ ការប្រើគេហទំព័រ និងព័ត៌មានដែលមានផ្ទុកនៅក្នុងនេះមិនមានន័យថា Tecno ផ្តល់អាជ្ញាប័ណ្ណ ឬសិទ្ធិណាមួយដើម្បីប្រើប្រាស់ម៉ាកដែលបានបង្ហាញនៅលើគេហទំព័រនេះទេ។ អ្នកត្រូវបានហាមឃាត់យ៉ាងរ៉ឹងតឹងពីការប្រើម៉ាកដែលបានបង្ហាញនៅលើគេហទំព័រនេះ ឬខ្លឹមសារដទៃទៀតនៅលើគេហទំព័រនេះ លើកលែងតែមានការអនុញ្ញាតក្នុងការជូនដំណឹងស្របច្បាប់។

គេហទំព័រនេះមានផ្ទុកតំបន់ឆ្លើយឆ្លងដែលមានដូចជាផ្ទាំងផ្សព្វផ្សាយព័ត៌មាន ផ្ទាំងពិភាក្សា ផ្នែកបញ្ចេញមតិយោបល់ និងលក្ខណៈពិសេសសំណួរចម្លើយផ្សេងៗ (“តំបន់ឆ្លើយឆ្លង”)។ អ្នកផ្តល់អាជ្ញាប័ណ្ណដែលមិនអាចដកហូតបាន មិនផ្តាច់មុខ មិនគិតថ្លៃ ជាកម្មសិទ្ធិ អាជ្ញាប័ណ្ណសកលដើម្បីប្រើប្រាស់ អនុញ្ញាតឲ្យប្រើប្រាស់ដល់ Tecno និងប្រើវាតំណាងឲ្យគំនិត ការបញ្ចេញមតិ អត្ថបទ ក្រាហ្វិក សារ តំណ ទិន្នន័យ ព័ត៌មាននិងឯកសារផ្សេងៗទៀតដែលអ្នកបានដាក់ស្នើ (ជារួមហៅថា “ការចុះផ្សាយ”) នៅលើគេហទំព័រ។ អាជ្ញាប័ណ្ណខាងលើគឺមិនមែនការដាក់កម្រិតរូបភាពណាមួយ និងមិនមានការទូទាត់ប្រាក់ពី Tecno សម្រាប់អ្នក ឬការអនុញ្ញាត ឬការជូនដំណឹងដល់អ្នកឬភាគីទីបីណាមួយឡើយ។ អាជ្ញាប័ណ្ណរួមបញ្ចូលសិទ្ធិផលិត ប្រើប្រាស់ លក់ ផលិតឡើងវិញ បោះពុម្ពផ្សាយ កែប្រែ អនុវត្ត រៀបចំកិច្ចការស្រដៀងគ្នាមកពី រួមបញ្ចូលជាមួយកិច្ចការផ្សេងទៀត បកប្រែ ចែកចាយ អនុវត្តនិងផ្តល់អាជ្ញាប័ណ្ណបន្តទៅលើការចុះផ្សាយក្នុងរូបភាព មធ្យោបាយ ឬបច្ចេកវិទ្យាណាមួយ​ដែល​មាន​នៅពេលនេះ ឬ​ដែលត្រូវបានអភិវឌ្ឍន៍នៅពេលក្រោយ។

X.សេចក្តី​ប្រកាស​បដិសេធ និងការធានា

គេហទំព័រ ខ្លឹមសារ និងសេវាកម្មរបស់វាត្រូវបានផ្តលជូនលើមូលដ្ឋាន “ដូចមាន” និង “មានស្រាប់។” Tecno សូមប្រកាសបដិសេធដោយចំហក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់ ចំពោះរាល់ការធានាគ្រប់ប្រភេទ ការបង្ហាញ ដែលបានបញ្ជាក់ឬតាមច្បាប់ ដោយរាប់បញ្ចូលទាំងការធានានៃសមត្ថភាពធ្វើអាជីវកម្ម ភាពសមសួនសម្រាប់គោលបំណងជាក់លាក់ ចំណងជើង ឬការមិនរំលោភបំពានទៅលើកម្មសិទ្ធិបញ្ញា។ Tecno មិនធ្វើការធានាថាគេហទំព័រនឹងមិនមានការរំខាន ទាន់ពេលវេលា មានសុវត្ថិភាព ឬគ្មានកំហុស ឬកំហុសណាមួយនៅក្នុងគេហទំព័រនឹងត្រូវកែតម្រូវឡើយ។ Tecno មិនធ្វើការធានាថាព័ត៌មានទាំងឡាយដែលមាននៅក្នុងគេហទំព័រ ឬខ្លឹមសារ​មានភាពត្រឹមត្រូវ ឬអាចទុកចិត្តបាននោះទេ។ Tecno មិនធ្វើការធានាថាព័ត៌មានទំាងឡាយដែលអ្នកទាញយកពីគេហទំព័រនឹងគ្មានផ្ទុកមេរោគ ឬមិនមានលក្ខណៈពិសេសដែលគ្រោះថ្នាក់តាមលក្ខណៈបច្ចេកទេសឡើយ។ Tecno មិនធ្វើការធានាសម្រាប់សកម្មភាព ការលុប និងការអនុវត្តរបស់ភាគីទីបីទាំងឡាយដែលទាក់ទងនឹងការប្រើប្រាស់របស់អ្នកទៅលើគេហទំព័រ ខ្លឹមសារ និងសេវាកម្មឡើយ។ អ្នកត្រូវបានរំពឹងថាមានការទទួលខុសត្រូវទាំងស្រុងចំពោះការប្រើប្រាស់របស់អ្នកទៅលើគេហទំព័រ និងខ្លឹមសារ។ ដំណោះស្រាយតែមួយគត់របស់អ្នកប្រឆាំងនឹង Tecno សម្រាប់ការមិនពេញចិត្តជាមួយគេហទំព័រ ឬខ្លឹមសារផ្សេងៗគឺការបញ្ឈប់ការប្រើប្រាស់គេហទំព័រ និងខ្លឹមសារទាំងនោះ។ ការដាក់កម្រិតនៃការដោះស្រាយនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងភាគី។ បើសិនជាខ្លឹមសារ ឬសេវាកម្មត្រូវបានផ្ទៀងផ្ទាត់ថាមានកំហុស អ្នកនិងមិនមែន Tecno ទេដែលទទួលខុសត្រូវលើការចំណាយទាំងស្រុងទៅលើការផ្តល់សេវាកម្ម និងការជួសជុលដែលចាំបាច់។

XI.ដែនកំណត់នៃការទទួលខុសត្រូវ

ក្នុងកម្រិតអតិបរមាដែលអនុញ្ញាតដោយច្បាប់ Tecno នឹងមិនទទួលខុសត្រូវចំពោះអ្នក ឬភាគីទីបីដែលអះអាងតាមរយៈអ្នកសម្រាប់ការខូចខាតដោយប្រយោល ខុសប្រក្រតី បន្ទាប់បន្សំ ធ្ងន់ធ្ងរ ឬការខូចខាតជាលទ្ធផលណាមួយដែលកើតឡើងពីឬទាក់ទងនឹងការបង្ហាញ ការចម្លង ឬការទាញយកព័ត៌មានឬឯកសារដែលមាននៅក្នុងគេហទំព័រឡើយ មិនថាជាការខាតបង់ប្រាក់ចំណេញ ឬគុណសម្បត្តិសេដ្ឋកិច្ចផ្សេងៗទៀត ទោះបីជា Tecno ត្រូវបានណែនាំជាមុនអំពីករណីអាចទៅរួចនៃការខូចខាតទាំងនោះក៏ដោយ។
ថ្វីបើមានលក្ខខណ្ឌ បើសិនជា Tecno ត្រូវបានបង្គាប់ឲ្យទទួលខុសត្រូវលើការខូចខាត ការរបួស ឬការខាតបង់ណាមួយឬទាំងអស់ក្នុងអំឡុងការប្រើប្រាស់របស់អ្នកទៅលើគេហទំព័រ ឬខ្លឹមសារណាមួយ ការទទួលខុសត្រូវអតិបរមារបស់ Tecno មិនត្រូវលើសពីតម្លៃសរុបដែលអ្នកបានបង់ទាក់ទងនឹងសេវាកម្មណាមួយនៅលើគេហទំព័រ មុនកាលបរិច្ឆេទនៃការអះអាងលើកដំបូងប្រឆាំង Tecno ឡើយ។

XII.សំណង

អ្នកយល់ព្រមការពារ សងជំងឺចិត្ត និងការពារ Tecno នាយក មន្ត្រី ម្ចាស់ភាគហ៊ុន អ្នកដឹកនាំពីមុន អ្នកដឹកនាំជំនាន់ក្រោយ និយោជិត ភ្នាក់ងារ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខា ដៃគូ អ្នកផ្គត់ផ្គង់ ឬអ្នកចេញអាជ្ញាប័ណ្ណពីការទាមទារ សកម្មភាព ការខាតបង់ ការទទួលខុសត្រូវ ការអះអាង ការចំណាយរួមទាំងថ្លៃមេធាវីទាំងអស់ ដែលអាចកើតឡើងជាលទ្ធផលនៃការរំលោភបំពានរបស់អ្នកទៅលើលក្ខខណ្ឌ ច្បាប់ជាធរមានណាមួយ និងសិទ្ធិរបស់ Tecno និងភាគីទីបី ឬជាលទ្ធផលនៃការប្រើប្រាស់ខុសរបស់អ្នកទៅលើគេហទំព័រ និងខ្លឹមសារ ការដាក់ស្នើរបស់អ្នកប្រើ ឬសេវាកម្មនិងសកម្មភាពដែលកើតឡើងខណៈពេលកំពុងប្រើគណនីរបស់អ្នក។

XIII.ឯកជនភាព

គោលការណ៍ឯកជនភាពរបស់ Tecno អនុវត្តទៅលើការប្រើប្រាស់គេហទំព័រ ហើយលក្ខខណ្ឌខាងក្រោមស្មើនឹងផ្នែកមួយនៃលក្ខខណ្ឌរួម។ សូមពិនិត្យមើលគោលការណ៍ឯកជនភាពសម្រាប់គេហទំព័រ ដែលត្រូវបានរួមបញ្ចូលនៅក្នុងគេហទំព័ររបស់យើង។ សូមចុចទីនេះដើម្បីមើលគោលការណ៍ឯកជនភាពរបស់យើង។ បើសិនជាអ្នកមិនយល់ព្រមតាម គោលការណ៍ឯកជនភាព នេះ អ្នកមិនត្រូវបានអនុញ្ញាតឲ្យប្រើគេហទំព័រនេះទេ។ ក្រៅពីនេះ តាមរយៈការប្រើប្រាស់គេហទំព័រ អ្នកយល់ព្រមថាការបញ្ជូនអ៊ីនធឺណីតនៅក្នុងការភ្ជាប់ដើម្បីចូលប្រើ ឬប្រើគេហទំព័រគឺមិនមានលក្ខណៈឯកជន ឬមានសុវត្ថភាពឡើយ។ អ្នកក៏យល់ព្រមថាសារ ឬព័ត៌មានទាំងឡាយដែលអ្នកផ្ញើមកគេហទំព័រអាចត្រូវបានអាន ចម្លង ចុះផ្សាយបន្ត ឬស្ទាក់ដោយអ្នកដទៃ ទោះបីជាមានការជូនដំណឹងពិសេសថាការបញ្ជូនជាក់លាក់​ត្រូវបានអ៊ិនគ្រីប ឬមិនត្រូវបានចម្លង ឬចុះផ្សាយបន្តក៏ដោយ។

XIV.ច្បាប់ជាធរមាន និងការដោះស្រាយជម្លោះ

ជម្លោះ ការអះអាង ភាពខុសគ្នា ឬភាពចម្រូងចម្រាសណាមួយដែលកើតឡើងចេញពី ឬទាក់ទងនឹងការចូលប្រើ ឬការប្រើប្រាស់របស់អ្នកទៅលើគេហទំព័រ និងលក្ខខណ្ឌ​ត្រូវតែដឹកនាំ បកស្រាយ និងពន្យល់ដោយយោងទៅតាមច្បាប់របស់ហុងកុង ដោយមិនផ្តល់ប្រសិទ្ធភាពទៅលើគោលការណ៍នៃការប៉ះទង្គិចនៃច្បាប់ទីនោះឡើយ។ ចម្លោះ ឬភាពខុសគ្នាណាមួយដែលទាក់ទងនឹងលក្ខខណ្ឌ ឬគេហទំព័រ ដែលមិនអាចដោះស្រាយដោយសមានចិត្តត្រូវតែណែនាំទៅកាន់ និងដោះស្រាយជាចុងក្រោយដោយ​មជ្ឈត្តវិនិច្ឆ័យដែលធ្វើឡើងដោយមជ្ឈមណ្ឌលអាជ្ញាកណ្តាលអន្តរជាតិហុងកុង (HKIAC) ក្រោមមជ្ឈមណ្ឌលអាជ្ញាកណ្តាលអន្តរជាតិហុងកុងទៅតាមច្បាប់អាជ្ញាកណ្តាល នៅពេលការជូនដំណឹងអំពីមជ្ឈត្តវិនិច្ឆ័យត្រូវបានដាក់ស្នើ។ កៅអីនៃអាជ្ញាកណ្តាលត្រូវតែជាទីក្រុងហុងកុង។ ភាសានៃអាជ្ញាកណ្តាលគឺ ភាសាអង់គ្លេស។ ការផ្តល់ជូនមជ្ឈត្តវិនិច្ឆ័យត្រូវតែជាការសម្រេចចុងក្រោយ និងចងភ្ជាប់ជាមួយភាគីជម្លោះ។

XV.ការរំលោភបំពានលក្ខខណ្ឌ

បើសិនជាអ្នករំលោភបំពានលក្ខខណ្ឌ Tecno ត្រូវមានសិទ្ធិបញ្ចប់ ព្យូរ ឬកែប្រែសេវាកម្មសម្រាប់អ្នក ឬការចូលប្រើ និងការប្រើប្រាស់របស់អ្នកទៅលើផ្នែកឬគេហទំព័រទាំងមូល ឬបិទ និងដកការចុះឈ្មោះគណនីរបស់អ្នក​ដែលបានចុះឈ្មោះជាមួយ Tecno ដោយមិនមានការពន្យល់បន្ថែម នៅគ្រប់ពេលវេលា។ ក្រោពីនេះ Tecno អាចបញ្ចេញព័ត៌មានដែលទាក់ទងផ្សេងៗដែលយើងមានអំពីអ្នក បើសិនជាវាចាំបាច់ ឬងាយស្រួលក្នុងការសហការជាមួយអាជ្ញាធរអនុវត្តច្បាប់ក្នុងអំឡុងពេលអនុវត្តតាមនីតិវិធីច្បាប់ប្រឆាំងអ្នកបំពាន។ អ្នកទទួលស្គាល់ថាអ្នកត្រូវសហការជាមួយ Tecno ក្នុងការស៊ើបអង្កេតអំពីការរំលោភបំពានដែលបានសង្ស័យ និងថា Tecno នឹងមានសិទ្ធិទទួលបានពីអ្នកវិញដូចជាថ្លៃមេធាវី និងការចំណាយនៃសកម្មភាពទាំងនោះ បើសិនជាយើងចាត់ការតាមផ្លូវច្បាប់ប្រឆាំងអ្នកដោយសារការរំលោភបំពានរបស់អ្នកទៅលើលក្ខខណ្ឌ បន្ថែមទៅលើសំណងផ្សេងៗទៀតដែលផ្តល់ឲ្យ Tecno។ អ្នកក៏យល់ព្រមថាការរំលោភបំពានផ្សេងៗដោយអ្នកទៅលើលក្ខខណ្ឌគឺស្មើនឹងការអនុវត្តអាជីវិកម្មមិនស្របច្បាប់ និងមិនយុត្តិធម៌ ហើយនឹងបណ្តាលឲ្យមានការខូចខាតមិនអាចជួសជុលបានមកលើ Tecno ដែលការខូចខាតហិរញ្ញវត្ថុអាចនឹងមិនគ្រប់គ្រាន់ ហើយអ្នកស្ម័គ្រចិត្តផ្តល់មកឲ្យ Tecno នូវការធ្វើតាម ឬសំណងដែលយុត្តិធម៌ ដែលចាំបាច់ឬសមស្របសម្រាប់កាលៈទេសៈនោះ។

XVI.ការទុកជាមោឃៈនៅពេលត្រូវបានហាមឃាត់

ទោះបីជាគេហទំព័រអាចត្រូវបានចូលប្រើនៅទូទាំងពិភពលោក មិនមែនលក្ខខណៈពិសេស ផលិតផលឬសេវាកម្មទាំងអស់ដេលត្រូវបានពិភាក្សា យោង ផ្តល់ឲ្យ ឬផ្តល់ជូនតាមរយៈ ឬនៅលើគេហទំព័រនឹងមានសម្រាប់មនុស្សគ្រប់រូប ឬនៅក្នុងគ្រប់តំបន់ភូមិសាស្ត្រឡើយ។ នៅក្នុងការសម្រេចចិត្តផ្តាច់មុខរបស់ខ្លួន Tecno រក្សាសិទ្ធិដាក់កម្រិតលើការផ្តល់ និងបរិមាណនៃលក្ខណៈពិសេស ផលិតផល ឬសេវាកម្មណាមួយសម្រាប់បុគ្គល ឬតំបន់ភូមិសាស្ត្រណាមួយ។ ការផ្តល់ជូនទាំងឡាយសម្រាប់លក្ខណៈពិសេស ផលិតផល ឬសេវាកម្មទាំងឡាយដែលធ្វើឡើងនៅលើគេហទំព័រគឺទុកជាមោឃៈនៅពេលត្រូវបានហាមឃាត់។ បើសិនជាអ្នកជ្រើសរើសចូលប្រើគេហទំព័រពីខាងក្រៅទីតាំងដែល Tecno ប្រតិបត្តិការ និងគ្រប់គ្រង អ្នកធ្វើដូច្នោះតាមគំនិតខ្លួនឯង ហើយអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការអនុលោមតាមច្បាប់ក្នុងតំបន់ជាធរមាន។

XVII.មតិត្រឡប់

អ្នកទទួលស្គាល់ថាមតិត្រឡប់ណាមួយរបស់អ្នកអំពីការកែលម្អគេហទំព័រ ផលិតផល និង/សេវាកម្មរបស់ Tecno នឹងមិនត្រូវបានចាត់ទុកជាព័ត៌មានសម្ងាត់ឡើយ។ ដូច្នេះ យើងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ព័ត៌មានទាំងនោះដោយគ្មានការដាក់កម្រិត។

រក្សាសិទ្ធិ © 2017 Tecno Inc. រក្សាសិទ្ធិគ្រប់យ៉ាង។