បន្តះឈីបកម្រិតកំពូល 5G

អង្គដំណើរការ MediaTek Dimensity 900 5G គឺជាអង្គដំណើរការល្បឿនលឿន 6nm ដែលផ្តល់នូវការឆ្លើយតបរបស់កម្មវិធីលឿនជាងមុន អត្រាស៊ុមហ្គេមខ្ពស់ជាង ហើយមិនរអាក់រអួល ព្រមទាំងមានបទពិសោធន៍តភ្ជាប់បណ្តាញកាន់តែប្រសើរ។ មានមកជាមួយនឹងការរចនាដែលប្រើថាមពលទាប ដើម្បីពង្រីកអាយុកាលថ្មបន្ថែមទៀតសម្រាប់អ្នកលេងហ្គេមតាមទូរសព្ទ។

UFS3.1 ដែលកាន់តែប្រសើរឡើង
លឿនហើយកាន់តែលឿន

ល្បឿនគឺជាបេសកកម្ម។ UFS 3.1 ដែលកាន់តែប្រសើរឡើង អនុញ្ញាតឱ្យអ្នកបង្កើនល្បឿនប្រតិបត្តិការទាំងអស់ដូចជាការចម្លងឯកសារ ដំឡើងកម្មវិធី ប្តូររវាងកម្មវិធីធំៗ ផ្ទេរឯកសារជាដើម។

LPDDR5 ដែលកាន់តែប្រសើរឡើង
បញ្ចេញល្បឿនបើកកម្មវិធីរបស់អ្នក

ទំហំអង្គចងចាំតូចធ្វើឱ្យកម្មវិធីរបស់អ្នកដំណើរការយឺត? ឥឡូវនេះ អ្នកមិនបាច់ព្រួយបារម្ភអំពីបញ្ហានេះទេ ព្រោះថាអង្គចងចាំទំហំធំនៃ LPDDR5 8GB (11GB) អាចឲ្យអ្នកដំឡើងកម្មវិធីបន្ថែមទៀតនៅក្នុងផ្ទៃខាងក្រោយ អ្នកអាចបើកកម្មវិធីនានាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយនៅតែអាចប្រតិបត្តិការដោយរលូន បើទោះបីជាដំណើរការកម្មវិធីធំៗក្នុងពេលតែមួយក៏ដោយ។

8+128GB
លាហើយចំពោះភាពយឺតយ៉ាវនិងផ្ទុកឯកសារបានតិច

តើអ្នកអាចស្មានដឹងថា ROM 128GB អាចផ្ទកឯកសារបានប៉ុន្មាន?
រូបថត 30,000 / តន្ត្រី 23,000 / ហ្គេម 300 / វីដេអូ 200
លើសពីនេះ RAM 8GB ល្បឿនលឿនអាចឱ្យការធ្វើកិច្ចការច្រើនបានស្ទាត់ជំនាញ និងដំណើរការហ្គេមកាន់តែរលូន។
សូមកុំបារម្ភអំពីការផ្ទុកលើសឯកសារ ឬភាពយឺតយ៉ាវណាមួយ។

សមត្ថភាពរបស់អង្គចងចាំនឹងធ្វើឱ្យកាន់តែប្រសើរឡើងគ្រប់ស្ថានការណ៍

អេក្រង់ 6.9" FHD+
បទពិសោធន៍មើលច្បាស់បំផុត

POVA 5G កំណត់ឡើងវិញនូវពិភពអេក្រង់ HD ធំ។ គុណភាពបង្ហាញខ្ពស់ 1080P និងអេក្រង់ធំ 6.9 អ៊ីញ ដែលផ្តល់ឱ្យអ្នកនូវបែបផែនរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើល។

អត្រារីហ្វ្រេស 120Hz
និយាយលាហើយទៅកាន់ភាពយឺតយ៉ាវ

ទទួលយកបទពិសោធន៍កាន់តែរលូនជាមួយគ្នា។ អត្រារីហ្វ្រេសខ្ពស់ 120Hz មិនត្រឹមតែធ្វើឱ្យភាពព្រិល និងការអូសកាន់តែប្រសើរនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការអូសគេហទំព័រ និងចលនាកម្មវិធីកាន់តែរលូន ហើយរលូនជាងមុនទៀត។

ល្បឿនប៉ះបញ្ជា 180 Hz
ច្បាស់ជាង លឿនជាង

អេក្រង់ FHD ផ្តល់គុណភាពរូបភាពត្រជាក់ភ្នែក ហើយល្បឿនប៉ះបញ្ជា 180 Hz ធ្វើឲ្យអេក្រង់ឆ្លើយតបកាន់តែរហ័ស ដូចនេះអ្នកអាចលេងហ្គេមមុនគេ។

ថាមពលថ្ម 6000 mAh

តើការលេងហ្គេមកំពុងតែសប្បាយអាចត្រូវបានរំខានដោយការអស់ថ្មដូចម្ដេចនឹងកើត?
POVA មានថាលពលថ្មធំសម្បើម 6000 mAh ដូច្នេះអ្នកអាចលេងបានគ្រប់ពេល ហើយមិនបារម្ភអំពីការដាច់ភ្លើងឡើយជាមួយ Super Battery Lab របស់វា។
បើកទុកចោលបានយូរ លេងហ្គេមបានរហូតដល់ 17 ម៉ោង ចាក់តន្ត្រីជាប់គ្នាបានរហូតដល់ 24 ម៉ោង មើលវីដេអូបាន 20 ម៉ោង និយាយទូរសព្ទជាប់គ្នាបានរហូតដល់ 40 ម៉ោង ហើយលេងអ៊ីនធឺណិតបានដល់ 15 ម៉ោង។

ការសាកល្បឿនលឿន 18W

មិនសូវព្រួយបារម្ភពីការជិតអស់ថ្ម ដោយសារ POVA 5G គាំទ្រដល់ការសាកល្បឿនលឿន 18W! សាកថ្ម 15 នាទី អាចលេង Clash of Clans បាន 3 ម៉ោង ឬចាក់តន្ត្រីបាន 12 ម៉ោង។

Panther Engine

ការលេងហ្គេមកាន់តែមានថាមពល និងបត់បែនជាមួយនឹង Panther Engine។ ជាមួយនឹងមុខងារដ៏ខ្លាំងរបស់ខ្លួន អ្នកប្រើប្រាស់អាចទទួលបានលើសពីបទពិសោធន៍លេងហ្គេមជាមធ្យមរបស់ពួកគេនៅពេលដែលម៉ាស៊ីនបើកក្រាហ្វិកអត្រារីហ្វ្រេសខ្ពស់ ហើយកែតម្រូវការត្រួតពិនិត្យឌីណាមិច។

អាប់ក្រេតកន្លែងលេងហ្គេម បង្កើនថាមពលហ្គេម

ជាមួយនឹងការបង្កើនល្បឿនលេងហ្គេម គ្មានការផ្ញើសារ និងបទពិសោធន៍លេងហ្គេមបែបអាជីពពិតៗ ទូរសព្ទ POVA 5G ទាំងអស់នេះបានធ្វើឡើងសម្រាប់បទពិសោធន៍លេងដ៏អស្ចារ្យបំផុត។ បន្ថែមលើនេះ ហ្គេមក៏ផ្លាស់ប្តូរសំឡេងរបស់វាជាមួយនឹងគំរូសំឡេងជាច្រើន ដែលអាចឱ្យអ្នកផ្លាស់ប្តូររវាងសំឡេងផ្សេងៗគ្នាដោយសេរី ដើម្បីបង្កើតឱ្យមានបែបផែនការលេងហ្គេមកាន់តែចាប់អារម្មណ៍ថែមទៀត។

តោះប្រយុទ្ធនៅក្នុង WeZone

បង្កើតផ្លេតហ្វមលេងហ្គេមតាម LAN ដើម្បីលេងប្រឆាំងនឹងគូប្រជែងនៅក្នុងបន្ទប់ដែលបានបង្កើត។ បង្កើតហ្គេម emulators បែបវាយប្រហារដើម្បីលេងហ្គេមវាយប្រហារនៅលើទូរសព្ទដៃ។ បន្ថែមពីលើនេះទៀត ផ្តល់ផ្លូវទៅកាន់ធនធានត្រៀមរួចជាស្រេចដើម្បីលេងហ្គេមលើ LAN ។ កុំស្ទាក់ស្ទើរ ចូលប្រយុទ្ធជាមួយគ្នាមក!

កាមេរ៉ាច្បាស់បំផុត 50MP
ផ្ដិតយកចំណុចផ្សេងៗលម្អិត

តាមរយៈដំណើរការរូបភាពដ៏ល្អឥតខ្ចោះ ប្រព័ន្ធរូបភាពកម្រិតច្បាស់ 50 លានភីកសែលផ្តល់នូវសាច់រូបភាពច្បាស់ ថតរូបស្អាតរស់រវើក និងធ្វើឱ្យអ្វីគ្រប់យ៉ាងដែលអ្នកថតល្អអស្ចារ្យ។

បច្ចេកវិទ្យាទប់លំនឹងបានល្អ កម្រិតច្បាស់

ឈប់បារម្ភពីការញ័រដៃទៀតទៅ ដំណោះស្រាយកាន់តែល្អប្រសើរវីដេអូ 2.0 ផ្តល់មកនូវរូបភាពច្បាស់ និងមានលំនឹងល្អ។ សាច់រឿងនិងទិដ្ឋភាពល្អៗក្នុងដៃរបស់អ្នក។

ម៉ូដរាត្រីងងឹត
ស្វែងយល់ពីសម្រស់នៅពេលយប់

Super AI ចុចតែមួយដងធ្វើឱ្យប្លង់រាត្រីច្បាស់ជាងមុន ពណ៌ឌីណាមិចជាងមុន បូករួមទាំងក្បួនដោះស្រាយពហុមុខងារឆ្លាតវៃ ធ្វើឲ្យការថតពេលយប់ ស្រស់ស្អាតរស់រវើក។ រាត្រីរបស់អ្នកភ្លឺជាងមុនជាមួយម៉ូដរាត្រីងងឹត។

ការរចនាសាច់ខ្នងគ្រើមឆ្នូត
បច្ចេកវិទ្យាឡូយ ប្លែកតែមួយគត់

ការរចនាសាច់ខ្នង ប្លែកពិសេសតែមួយគត់ មានអារម្មណ៍ដឹងពេលប៉ះ ជាមួយបច្ចេកវិទ្យាឈានមុខ។

តូចស្តើងស្រាល
កោងឥតខ្ចោះ

អ្នកណានិយាយថាទូរសព្ទស្តើងស្រាលមិនអាចមានថាមពលធំបាន? ការរចនាប្លែកគេតែមួយគត់របស់ POVA 5G ធ្វើឱ្យទូរសព្ទមានថ្មធំ និងអេក្រង់កាន់តែស្តើង ហើយស្រាលជាងមុន។

រូបរាងកាមេរ៉ាក្រោយ
ភ្លឺថ្លា ចាំងផ្លេក

ដក POVA 5G ចេញពីហោប៉ៅ ហើយអ្នកនឹងឃើញកាមេរ៉ាខាងក្រោយចាំងផ្លេកដូចគ្រាប់ពេជ្រដ៏អស្ចារ្យនៅក្នុងស្រោមខាងក្រោយ

អេក្រង់ធំ 6.9"
អេក្រង់កាន់តែធំ បទពិសោធន៍កាន់តែប្រសើរ

អេក្រង់ទំហំ 6.9 អ៊ីញផ្តល់ឱ្យអ្នកនូវទិដ្ឋភាពធំទូលាយកាន់តែខ្លាំងនៅពេលលេងជាមួយគ្នា។